មហាសេដ្ឋីលំដាប់ជួរមុខកម្ពុជា គិត ម៉េង ដែលជាអ្នកករស៊ីច្រើនមុខរបរ ហើយក៏ជាអ្នកការទូតពាណិជ្ជកម្ម និងវិនិយោគដ៏ល្បីល្បាញផងនោះ បានផ្តាំឲ្យមនុស្សគ្រប់ភ្ញាក់រលឹកដល់ពេលវេលាដែលអ្នកត្រូវក្រោកឈរឡើងដើម្បីខ្លួនអ្នក និងគ្រប់គ្រងជីវិតរបស់អ្នកហើយ។ លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន មហាសេដ្ឋី គិត ម៉េង បានថ្លែងថា “អ្នកត្រូវមានភាពក្លាហានដើម្បីភាពលូតលាស់របស់អ្នក ហើយក្លាយខ្លួនជាមនុស្សមានតម្លៃ”។ សព្វថ្ងៃនេះ មនុស្សជាច្រើនកំពុងដោះស្រាយបញ្ហាទាក់ទងនឹងការចោទប្រកាន់ សម្តីបំភ័យ ឬបន្តុះបង្អាប់ និងសម្ពាធសង្គមផ្សេងៗ។ នេះជាមូលហេតុសំខាន់ដែលអ្នកត្រូវក្រោកឈរទ្បើងដើម្បីខ្លួនអ្នក និងយល់ពីវីធីក្នុងការដោះស្រាយរឿងទាំងនោះឱ្យបានត្រឹមត្រូវ។ អ្នកឧកញ៉ាដែលមានឥទ្ធិពលក្នុងអាណាចក្រជំនួញក្នុងស្រុកខ្មែររូបនេះ បានបង្ហាញនូវគន្លឹះយ៉ាងដូច្នេះថា៖ លើសពីនេះទៅទៀត ម្ចាស់ក្រុមហ៊ុនរ៉ូយាល់ គ្រុប អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងនូវវិធី ៥យ៉ាងដើម្បីក្រោកឈរទ្បើងឱ្យទទួលបានប្រសិទ្ធភាព៖ ១. ដាក់ដែនកំណត់៖ អ្នកត្រូវឱ្យមនុស្សជុំវិញអ្នកដឹងពីអ្វីដែលមិនសមរម្យ។ អ្នកអាចនិយាយថា៖ “ខ្ញុំនឹងមិនទទួលយកចំពោះការបញ្ចេញមតិមិនគោរពគ្នានោះទេ។ សូមបញ្ឈប់មតិបែបនេះ។” ២. ស្វែងរកជំនួយ៖ កុំខ្លាចក្នុងការសុំជំនួយ។ “ការសុំជំនួយមិនមែនបង្ហាញថាអ្នកខ្សោយ ឬចុះចាញ់នោះទេ។ ទង្វើនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងភាពធន់របស់អ្នក។” ៣. កត់ត្រាទុកគ្រប់ទង្វើ៖ តាមដាន និងកត់ត្រានូវអ្វីដែលកើតឡើង។ “ចុងប៊ិកមានឥទ្ធិពលខ្លាំងជាងផ្លែដាវទៅទៀត។” សុភាសិតនេះមានន័យថាការបញ្ចេញមតិប្រកបដោយបញ្ញា ការធ្វើទំនាក់ទំនង និងការកត់ត្រាមានអានុភាពខ្លាំងជាងការប្រើកម្លាំងកាយ និងអំពើហិង្សាទៅទៀត។ ៤....