ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក បានគូសបញ្ជាក់ថា ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ។
Tag: ថៃ
ក្រសួងការបរទេស៖ ការកាន់កាប់ទឹកដីកម្ពុជាដោយកងទ័ពថៃក្រោយបទឈប់បាញ់ គឺជាការរំលោភ យ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៦ បានចេញសេចក្តីថ្លែងការណ៍ពីការបន្តសកម្មភាពគឃ្លីនរបស់កងកម្លាំង ប្រដាប់អាវុធថៃប្រឆាំងនឹងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយនៅតំបន់ខ្លះ ស្ថិតចូល ហួសពីខ្សែបន្ទាត់ព្រំដែនតាមជំហរថៃទៀតផង ក្រោយពីការចូលជាធរមាននៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០២៥។
រដ្ឋមន្ត្រីក្រសួងការបរទេសហរដ្ឋអាមេរិក ស្វាគមន៍បទឈប់បាញ់រវាងកម្ពុជា និងថៃ
រដ្ឋមន្ត្រីក្រសួងការបរទេសហរដ្ឋអាមេរិក ឯកឧត្តម Marco Rubio បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់ប្រទេសកម្ពុជា និងថៃ បន្ទាប់ពីការឈានដល់បទឈប់បាញ់ ដែលបញ្ឈប់អំពើអរិភាពតាមបណ្តោយព្រំដែនរបស់ប្រទេសទាំងពីរ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី ៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ នេះបើយោងតាមស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នេះ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា «សហរដ្ឋអាមេរិក សូមស្វាគមន៍សេចក្តីប្រកាសពីប្រទេសកម្ពុជា និងថៃ ស្តីពីការឈានដល់បទឈប់បាញ់ ដែលបញ្ឈប់អំពើអរិភាពតាមបណ្តោយព្រំដែនរបស់គេ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ។ យើងសូមអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ គោរពការប្តេជ្ញាចិត្តនេះភ្លាមៗនិងអនុវត្តពេញលេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរ»។ គួរបញ្ជាក់ផងដែរថា កម្ពុជា និងថៃបានចេញសេចក្តីប្រកាសរួម ដោយអនុវត្តបទឈប់បាញ់ភ្លាមៗនៅម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ៕ អត្ថបទ៖ ប៊ី
លោក Casey Barnett ៖ ការលុបចោលកិច្ចព្រមព្រៀងសន្តិភាពដោយឯកតោភាគីពីភាគីថៃ បានបណ្ដាលឲ្យមានការស្លាប់ជាច្រើនទាំងស៊ីវិល និងយោធា
លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា បានសរសេរៀបរាប់ថា ៖ គិតត្រឹមម៉ោង 12:00 អធ្រាត្រ ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2025 ថៃបានអនុវត្តការវាយប្រហារតាមអាកាសប្រហែល 23 លើកលើប្រទេសកម្ពុជា ដោយវាយបំផ្លាញទាំងគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងសាលាបឋមសិក្សា វត្តអារាម និងស្ពាន (ការទម្លាក់គ្រាប់បែកនីមួយៗមានរាយបញ្ជីខាងក្រោម)។ កម្រិតខ្លាំងក្លានៃការវាយប្រហារតាមអាកាសបានកើនឡើង ដោយមាន 5 លើកនៅថ្ងៃទី 18 ខែធ្នូ និង 4 លើកទៀតនៅថ្ងៃទី 19 ខែធ្នូ។
ឆ្វេងយល់ពីការឈ្លានពាន និងមហិច្ឆតារបស់ថៃ ក្នុងការចង់លេបត្របាក់ទឹកដីខ្មែរ
លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានសរសេរអត្ថបទស្រាវជ្រាវមួយ ពាក់ព័ន្ធការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា ដែលប្រជាជនខែ្មរគួរអាន និងឆ្វេងយល់ពីមហិច្ឆតារបស់ថៃ ក្នុងការចង់លេបត្របាក់ទឹកដីខ្មែរ។
មហាយក្សចិន ជំរុញឱ្យ កម្ពុជា-ថៃ អនុវត្តការអត់ធ្មត់ និងចាត់វិធានការចាំបាច់នានា ដើម្បីឈានដល់បទឈប់បាញ់
មហាយក្សចិន ជំរុញឱ្យប្រទេសកម្ពុជា និងថៃ អនុវត្តការអត់ធ្មត់បំផុត និងចាត់វិធានការគ្រប់បែបយ៉ាងដែលអំណោយផលដល់ការសម្រេចបានបទឈប់បាញ់ ដើម្បីកាត់បន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា៖ ការគំរាមកំហែងរបស់ថៃចំពោះការដឹកជញ្ជូនប្រេង និងពាណិជ្ជកម្មតាមសមុទ្រជាមួយកម្ពុជា គឺជាការគំរាមកំហែងដល់គ្រប់ជាតិសាសន៍
លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានបញ្ជាក់នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ថា ៖«ការគំរាមកំហែងរបស់ថៃចំពោះការដឹកជញ្ជូនប្រេង និងពាណិជ្ជកម្មតាមសមុទ្រជាមួយកម្ពុជាគឺជាការគំរាមកំហែងដល់គ្រប់ជាតិសាសន៍។ ការបញ្ឈប់ ឬរារាំងនាវាដឹកទំនិញអាមេរិកមកកម្ពុជា ឬទំនិញកម្ពុជាទៅអាមេរិកគឺជាការបំពានច្បាប់អន្តរជាតិ។ លើសពីនេះ វានឹងក្លាយជាការវាយប្រហារលើជនស៊ីវិល និងការកើនឡើងយ៉ាងសាហាវនៃជម្លោះ»។
លោក ដូណាល់ ត្រាំ៖ កម្ពុជានិងថៃ បានព្រមព្រៀងបញ្ចប់ការបាញ់គ្នា
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥ បានបង្ហោះសារលើបណ្តាញសង្គមថា សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អនុទីន ចាន់វីរគុល នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ បានព្រមព្រៀងបញ្ចប់ការបាញ់គ្នា និងវិលទៅរកការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីឡើងវិញ។
Breaking News៖ យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
វេលាម៉ោងប្រមាណ ១៤:១៥នាទី យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០។
សម្តេចតេជោ៖ ចាប់តាំងពីថៃបិទព្រំដែនមក កម្ពុជាមិនដែលសុំបើកព្រំដែនឡើងវិញនោះទេ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសប្រឆាំងដាច់ខាតក្នុងការស្នើណាក៏ដោយចំពោះការសុំបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញ ក្រោមហេតុផលថា ការបើកព្រំដែននេះ កូនសោរ គឺនៅលើដៃថៃ។












