Tag: កៅ ថាច

Home » កៅ ថាច
រាជរដ្ឋាភិបាលទម្លាក់ថវិកាបន្ថែម ៣០លានដុល្លារ ដែលសរុបជាង ២០០លានដុល្លារជួយរក្សាលំនឹងថ្លៃស្រូវ

រាជរដ្ឋាភិបាលទម្លាក់ថវិកាបន្ថែម ៣០លានដុល្លារ ដែលសរុបជាង ២០០លានដុល្លារជួយរក្សាលំនឹងថ្លៃស្រូវ

នៅថ្ងៃទី១៥ មករា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត

ស្រូវមានតម្លៃល្អនៅតាមតំបន់បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌហើយ

ស្រូវមានតម្លៃល្អនៅតាមតំបន់បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌហើយ

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) លើកឡើងថា ការចុះពិនិត្យជាក់ស្តែងគឺ កសិករលក់ស្រូវនៅបានចំណេញនៅឡើយ ហេតុអ្វីនៅមានពាក្យចចាមអារ៉ាមបង្ហោះលើបណ្ដាញសង្គមថាតម្លៃស្រូវធ្លាក់ថ្លៃខ្លាំង។ លោក កៅ ថាច កាលពីថ្ងៃទី៩ ខែតុលាម្សិកមិញ ចុះជួបម្ចាស់រោងម៉ាស៊ីនកិនស្រូវ៤កន្លែងផ្សេងគ្នា ក្នុងនោះក៏បានពិនិត្យមើលសកម្មភាពនៃការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនដែលកំពុងតែទិញស្រូវពី កសិករស្ថិតនៅស្រុកមង្គលបូរី ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ទាក់ទងនិងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ លោកបានស្នើសុំឲ្យរោងម៉ាស៊ីនត្រូវ បង្កើតសមត្ថភាពកិនស្រូវថែមទៀត និងទិញស្រូវឲ្យបានបរិមាណច្រើន ដើម្បីកែច្នៃនាំចេញ។ លោកថា ការចុះពិនិត្យជាក់ស្តែង គឺកសិករលក់ស្រូវនៅបានចំណេញនៅឡើយ ហេតុអ្វីនៅមានពាក្យចចាមអារ៉ាមបង្ហោះលើបណ្ដាញសង្គម យ៉ាងដូច្នេះ តាមពិតរោងម៉ាស៊ីននៅទិញ ក្នុងតម្លៃខ្ពស់ នឹងមានស្ថេរភាពនៅឡើយ។  បើតាមការចុះពិនិត្យមើលការប្រមូលផលស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរបស់អគ្គនាយកធនាគារ ARDB ស្រូវមានតម្លៃចន្លោះ ១០៥០រៀល ទៅ១១០០រៀល បើធៀបកាលមុនភ្ជុំបុណ្ឌ។ យោងតាមម្ចាស់រោងម៉ាស៊ីនទាំង ៤ខាងលើ គិតត្រឹមថ្ងៃទី៩ ខែតុលានេះ តម្លៃស្រូវបន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌហើយ នៅមានតម្លៃល្អនៅតាមតំបន់នីមួយៗ គឺអាស្រ័យលើគុណភាពស្រូវផងដែរជាក់ស្តែងនៅខេត្ត បាត់ដំបង និងខេត្តបន្ទាយមានជ័យជាដើម។ ម្ចាស់រោងម៉ាស៊ីនបង្ហាញថា គិតត្រឹមរសៀលថ្ងៃទី៩ ខែតុលានេះ តម្លៃស្រូវ OM 5451...