អចលនទ្រព្យនៅទីក្រុងហុងកុង នៅតែមានតម្លៃថ្លៃបំផុតលើលោក បើទោះជាតំបន់រដ្ឋបាលពិសេសរបស់ចិនមួយនេះ កំពុងជួបប្រទះនូវវិបត្តិអចលនទ្រព្យរ៉ាំរ៉ៃក្ដី។
តាមដានជាមួយយើង៖
Million Times


តាមរយៈរបាយការណ៍បញ្ចេញដោយធនាគារនៃប្រទេសហូឡង់ បានឲ្យដឹងថា តម្លៃផ្ទះនៅប្រទេសហុងកុងបានធ្លាក់ថ្លៃដល់ទៅ ២០% បើធឿបនឹងឆ្នាំ២០២០ ប៉ុន្តែបច្ចុប្បន្នផ្ទះនៅទីនោះ នៅតែមានតម្លៃថ្លៃកប់ពពកដដែល។
តម្លៃមធ្យមចំពោះផ្ទះនៅទីក្រុងហុងកុងគឺ ២៥ ៩៤៦ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈផ្ទះនៅទីក្រុងសិង្ហបុរី និង Zurich ដែលជាទីក្រុងអ្នកមានវិញ មានតម្លៃប្រហែល ២៤ ០០០ដុល្លារ និង ២៣ ០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
គួរជម្រាបដែរថា ទីក្រុងហុងកុងបានអូសទាញក្រុមធុរជនគ្រាក់ៗទូទាំងសកលលោក ដោយសារតែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងអចលនទ្រព្យដ៏សំបូរបែប ហើយក៏ជាទីក្រុងពោរពេញដោយឱកាសវិនិយោគនៅសឹងគ្រប់វិស័យផងដែរ៕
អត្ថបទ៖ Luffy រូបភាព៖ SCMP