ធនាគារ​ចិន នឹងផ្ដល់​កម្ចីក្នុងអត្រាការប្រាក់ទាប​ ជួយស្រោចស្រង់វិស័យអចលនទ្រព្យកម្ពុជា

នៅក្នុងកិច្ចប្រជុំក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងវិស័យឯកជន ដែលមានការចូលរួមរបស់ធនាគារជាតិ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុ សមាគមអ្នកសាងសង់កម្ពុជា ធនាគារចិន (Bank Of China) បានលើកនូវជម្រើសថ្មីជូនអ្នកអភិវឌ្ឍលំនៅឋាន និងអ្នកដែលបានទិញផ្ទះ និងមានបំណងទិញផ្ទះ ដោយធនាគារនឹងផ្តល់នូវអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែងពី 6.2% ទៅ 6.5%។

តាមដានជាមួយយើង៖ Million Times

ក្រសួងរៀបចំដែនដី កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យបើ​កកិ​ច្ច​ប្រជុំពិ​ភា​ក្សា​លើ​កា​រប្រើប្រាស់ឥណទានពីក្រៅប្រទេសដើម្បីស្ដារវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុង​គោលបំណងដើម្បីជូនដំណឹង​ទាក់ទិននឹងអត្រាការប្រាក់ដែលធនាគារចិនបានផ្តល់ជូន ដែល​នេះ​ជា​កិច្ច​កា​​រដ៏​ល្អមួយសម្រាប់ធនាគារ និងមីក្រូហិរញ្ញវត្ថុ​នៅ​ក្នុងប្រទេសកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា កិច្ចប្រជុំ​នាពេល​នេះ​ធ្វើ​ឡើ​ង​ក្នុ​ងគោ​ល​បំ​ណ​ង​​​​ដើម្បី​ជូ​​នដំ​ណឹ​ងទាក់ទិននឹងអត្រាការ ប្រាក់ ដែលធនាគារចិនបានផ្តល់ជូន ដែលនេះជាកិច្ច​កា​រ​ដ៏​ល្អ​មួ​យ​ស​ម្រា​ប់​ធ​នា​គា​រ និងមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ការជួបជុំគ្នានា​ពេ​ល​នេះ​ក៏​ដើ​ម្បី​ជ​ជែ​ក​ពិ​ភា​ក្សា​ និ​ង​​ស្នើសុំ​​ឱ្យមា​នការយោគយល់​គ្នាទៅវិញទៅមកអំពីការសម្រួលលើ ឧស្សាហកម្មកម្ចីប្រាក់ដើម្បីទិញផ្ទះ ដែល​កត្តានេះនឹងជួយសម្រួលលើផល ប៉ះពាល់ដល់​អាយុជីវិតប្រទេសជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។ ​

លោកគូសរំលេចថា បច្ចុប្បន្នក្រសួ​ង​រៀប​ចំដែនដី បានដោះ​ស្រា​យ​វិ​វា​ទ​បុ​រីអ​ស់​ជា​ច្រើនករណី ដើម្បីឱ្យប្រជា​ព​ល​រ​ដ្ឋជាអតិថិជនរបស់បុរីមានទំនុកចិត្តចំពោះរាជរ​ដ្ឋាភិ​បា​ល​ក​ម្ពុ​ជាដែ​ល​ខិ​ត​ខំ​រិះ​រក​ដំ​ណោះ​ស្រា​យស​មស្របរវាងពួកគាត់ និងម្ចាស់បុរី។ ជាមួ​យគ្នា​នេះ ក្រសួ​ង​ក៏​បាន​ជួ​យ​ដោះ​​ស្រា​យ​ស​ម្រ​ប​ស​ម្រួ​ល​លើ​អ​ត្រា​កា​រ​ប្រា​ក់​ជា​មួ​យ​ប​ណ្ដា​ធ​នា​គា​រ​ និ​ង​មី​ក្រូ​ហិ​រ​ញ្ញ​វ​ត្ថុ​នា​នា​ក្នុ​ង​កម្ចី​ទិ​ញ​ផ្ទះ​ស​ម្រា​ប់​ប្រ​ជា​ព​ល​រ​ដ្ឋ​ដើ​​ម្បី​ឱ្យពួ​ក​គា​ត់​មា​​ន លទ្ធភាព​ទិញលំនៅឋានរស់នៅសមរម្យ និងជួយលើកស្ទួយការ​ប្រើ​ប្រា​ស់ប្រា​ក់​រៀ​ល​ និ​ង​រក្សាស្ថិរភាពប្រាក់រៀលផងដែរ។

លោក សាយ សំអាល់ បានបញ្ជាក់ថា ធនាគារចិនមាន​បំណង​ច​ង់​ចូល​រួ​ម​វិ​និ​យោ​គ​​ក្នុងវិស័យប្រាក់កម្ចីដែលមាន អត្រាការប្រាក់ទាបសម្រាប់អតិថិជនក្នុងប្រទេសកម្ពុជា នេះ​គឺ​ជាក​ត្តា​ល្អ​មួ​យ​​​ស​​ម្រា​​ប់​ប្រ​ជាពលរដ្ឋដែ​ល​មា​ន​បំ​ណ​ង​ចង់​ទិ​​ញលំ​នៅ​ឋា​ន​ស​ម្រា​ប់​រ​ស់​នៅ​ ហើ​យ​មិ​ន​ទា​ន់មា​​ន​លទ្ធ​ភាពគ្រប់គ្រាន់ អាចមានឱ​កាស​ទិ​ញ​លំ​នៅ​ឋា​នបា​នតា​ម​រ​យៈ​ប្រា​ក់ក​ម្ចី​ដែ​ល​មា​ន​អ​ត្រាកា​​រ​ប្រា​ក់​ទា​បស​ម​ស្រ​​ប​តាម​ល​ទ្ធ​ភាពដែលខ្លួនមាន ។នេះក៏ជា​ក​ត្តា​ល្អ​មួ​យ​ដែល​ជំ​រុ​ញ​ឱ្យ​វិស័​យ​អ​ច​ល​ន​ទ្រ​ព្យ​នៅ​ក្នុ​ង​ប្រ​ទេ​ស​ក​ម្ពុ​ជា មានដំណើរការល្អឡើងវិញ ដោយសា​រ​ប្រ​ជា​ព​លរ​ដ្ឋ​មា​ន​ល​ទ្ធ​ភា​ព​ទិ​ញផ្ទះ​ហើ​យសំ​ណ​ង់​លំ​នៅ​ឋា​ន​ដែ​ល​នៅ​សេ​សសល់នោះក៏អាចលក់អស់ និងមិនជាប់គាំង ផងដែរ ៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ផេកលោក សាយ សំអាល់