សិស្ស​និស្សិត​ច្រើន ចាប់​អារម្មណ៍ថេប្លែត «K Haitech» របស់​អ្នក​ឧកញ៉ា​វ័យ​ក្មេង សំ សុខនឿន នៅទិវាជាតិ ​វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤

«ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី៤ បាន​កំពុង​ទាក់​ចិត្ត​មហាជន ពិសេស​សិស្សានុសិស្ស និង​និស្សិត​ជាច្រើន​ឲ្យ​មក​ទស្សនា ក៏​ដូច​ជា​ស្វែង​យល់​ពី​បច្ចេកវិទ្យា​ថ្មី​ៗ ដែល​ជួយ​ដល់​កិច្ចការ​សាលា និង​វិស័យ​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​។

តាមដានជាមួយយើង៖ Million Times

នា​ថ្ងៃ​​ទី២ «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី៤ នេះ​ដែរ ក្រុមហ៊ុន KH Haitech របស់​អ្នក​ឧកញ៉ា​វ័យក្មេង សំ សុខនឿន​ បាន​ចូលរួម​ដាក់​តាំង​បង្ហាញ ​ថេប្លេត (Tablet) «K Haitech» ​របស់​ខ្លួន ​នៅ​ទិវាជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើក​ទី​៤ ឆ្នាំ​២០២៦ ​រយៈ​ពេល​៣ថ្ងៃ​ គឺ ថ្ងៃទី២៦ ២៧ និង២៨ ខែមីនា ឆ្នាំ២០២៦ ​នៅ​មណ្ឌលសន្និបាត និង​ពិពណ៌​កោះ​ពេជ្រ។ ​ក្នុង​ឱកាស​នោះ​ដែរ ​សិស្ស​ជា​ច្រើន​តាម​បណ្ដា​សាលា​នានា​សុទ្ធ​តែ​បាន​ចាប់​អារម្មណ៍​មក​លើ ថេប្លេត (Tablet) «K Haitech» របស់​អ្នក​ឧកញ៉ាវ័យ​ក្មេង សំ សុខនឿន ទាំង​អស់ ដោយ​បាន​នាំ​គ្នា​តេស្ដ​សាកល្បង និង​ប្រើប្រាស់​កម្មវិធី​នានា។

ជាមួយ​ស្នាម​ញញឹម​របស់​សិស្សានុសិស្ស​ដែល​បាន​ធ្វើ​តេស្ដ​នោះ អាច​បាន​សន្និដ្ឋាន​បាន​ច្បាស់​ថា ថេប្លេត «K Haitech» របស់​អ្នក​ឧក​ញ៉ា​វ័យ​ក្មេង សំ សុខនឿន ពិត​ជា​ប្រើប្រាស់​បាន​ល្អ ​និង​សមស្រប​សម្រាប់​ការ​សិក្សា​របស់​សិស្សានុសិស្ស និស្សិត​នៅ​កម្ពុជា​ហើយ។

ដោយ​នេះ​ជា​សញ្ញា​ល្អ​បំផុត​របស់​កម្ពុជា ព្រោះ​ពេល​នេះ​មាន​ក្រុមហ៊ុន​កូន​ខ្មែរ អាច​បង្កើត ថេប្លេត (Tablet) សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក​បាន ​ជួយ​សម្រួល​ច្រើន​ដល់​អ្នក​ប្រើប្រាស់ ជា​ពិសេស​សិស្សានុសិស្ស​ដែល​មាន​តម្រូវការ​ស្រាប់។

ក្រៅពី​សិស្ស​និស្សិត​ជាច្រើន​ចាប់អារម្មណ៍ ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ធំ​ៗ​ទាំងអស់​ក៏​បង្ហាញ​ពី​ការ​គាំទ្រ និង​ពេញ​ចិត្ត​ពេល​បាន​ឃើញ ចាប់​ប៉ះ និង​ធ្វើ​តេស្ត​ផលិតផល «K Haitech» របស់​ក្រុមហ៊ុន KH Haitech ដែល​ល្បី​តាំងពី​ដើម​ឆ្នាំ ២០២៦ មក​ហើយ​នោះ។

សូម​បញ្ជាក់​ថា ​Tablet ខ្មែរ «K Haitech» របស់​ក្រុមហ៊ុន KH Haitech របស់​អ្នកឧកញ៉ា​វ័យ​ក្មេង សំ សុខនឿន ​ជា​ក្រុមហ៊ុន​បង្កើត​ឡើង​ដោយ​មាន​ការ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ Haitech បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ខ្នាតយក្សមួយ ​គឺ Haier Group កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង៕

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ