ក្រុមហ៊ុន Peace Petroleum របស់លោក ទៀ ស្យាម និងលោក ទៀ វិចិត្រ ជាសហស្ថាបនិក បានបើកការដ្ឋានសាងសង់មណ្ឌលសន្និធិប្រេងឥន្ធនៈ ដែលមានតម្លៃ ៧.៥ លានដុល្លារ ក្នុងឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃ ១០ ខែមីនា ឆ្នាំ ២០២៦។

លោក ទៀ វិចិត្រ បានបញ្ជាក់ថា គម្រោងនេះគឺជាមោទនភាពមួយ សម្រាប់វិនិយោគិនក្នុងស្រុក ដែលមានគោលដៅពង្រឹងការផ្គត់ផ្គង់ថាមពលនៅកម្ពុជា។ មណ្ឌលសន្និធិប្រេងឥន្ធនៈនេះទុនវិនិយោគសរុបប្រមាណ ៧.៥ លានដុល្លារអាមេរិក។
គម្រោងនេះមិនត្រឹមតែបង្ហាញពីភាពជឿជាក់របស់វិនិយោគិនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួម ចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើផ្នែក៖

- ការបង្កើតការងារ៖ ផ្តល់ឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
- ការពង្រឹងសមត្ថភាព៖ បណ្ដុះបណ្ដាល និងបង្កើនជំនាញបច្ចេកទេសដល់បុគ្គលិក និងកម្មករខ្មែរ។
- សន្តិសុខថាមពល៖ ធានាឲ្យបានស្ថិរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈជូនដល់ទីផ្សារក្នុងប្រទេស។
- បរិយាកាសវិនិយោគ៖ បង្កើនទំនុកចិត្ត និងទាក់ទាញវិនិយោគិនដទៃទៀតមកកាន់តំបន់មាត់សមុទ្រ។
គម្រោងមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ក្រុមហ៊ុន Peace Petroleum នេះ ត្រូវបានគេរំពឹងថានឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការគាំទ្រដល់តម្រូវការប្រេងឥន្ធនៈដែលកំពុងមានការកើនឡើងឥតឈប់ឈរនៅប្រទេសកម្ពុជា៕






អត្ថបទ៖ ឆដា, រូបភាព៖ Tea Siam


