លោក Casey Barnett៖ អាមេរិកប្រកាសលុបចោលការហាមឃាត់នៃការលក់អាវុធមកឱ្យកម្ពុជា

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសលុបចោលការហាមឃាត់ចុងក្រោយនៃការលក់អាវុធមកឱ្យប្រទេសកម្ពុជា ដែលវាបង្ហាញកាន់ច្បាស់ពីពីទំនុកចិត្តរបស់អាមេរិកចំពោះកម្ពុជា និងបើកផ្លូវឱ្យកម្ពុជាទិញបច្ចេកវិទ្យាទំនើបៗរបស់អាមេរិក។

 លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានថ្លែងបញ្ជាក់នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា កាលពីម្សិលមិញ ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានលុបចោលការហាមឃាត់ចុងក្រោយនៃការលក់អាវុធមកឱ្យប្រទេសកម្ពុជា។

លោក Casey Barnett  បានថ្លែងថា វាគឺជានិមិត្តរូបដ៏សំខាន់មួយនៃទំនុកចិត្តរបស់អាមេរិកចំពោះកម្ពុជា ហើយថាកម្ពុជាមានកិច្ចសហប្រតិបត្តិការលើបញ្ហាយោធា។ ការលុបចោលការហាមឃាត់អាវុធនេះបើកផ្លូវឱ្យកម្ពុជាទិញបច្ចេកវិទ្យាទំនើបៗរបស់អាមេរិក។

លោក ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានឱ្យដឹងទៀតថា ថ្ងៃនេះ ខ្ញុំនៅសិង្ហបុរី ដើម្បីជួបជាមួយក្រុមហ៊ុនអាកាសចរណ៍ និងអាវុធអាមេរិក ដោយលើកទឹកចិត្តឱ្យលក់ផលិតផល ដែលមានគុណភាពខ្ពស់របស់ពួកគេ ដើម្បីជួយសន្តិសុខ និងសេដ្ឋកិច្ចរបស់កម្ពុជា។

នេះគឺជាសេចក្តីប្រកាសចុះថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក៖ https://public-inspection.federalregister.gov/2026-02262.pdf

តាមដានជាមួយយើង៖ Million Times

អត្ថបទ៖ ប៊ី