ក្នុងស្ថានភាពប្រទេសកំពុងទទួលរងការឈ្លានពានពីទាហានថៃ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន មិនដែលនៅស្ងៀមឡើយ ខិតខំពង្រឹងទាំងអាជីវកម្មក្នុងស្រុក ថែមទាំងសកម្មក្នុងការងារមនុស្សធម៌ ដោយបរិច្ចាគឥតឈប់ឈរជួយទៅដល់វីរកងទ័ពដែលឈរជើងការពារនៅជួរមុខ ព្រមទាំងជនភៀសសឹកដែលខ្វះខាត។

នៅថ្ងៃនេះ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន KH Haitech Co., LTD. និងក្រុមការងារបាននាំយកអង្ករទៅប្រគល់ជូនក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់ទីស្ដីការក្រសួងតែម្ដង។
ក្រោយពេលឃើញប្រជាពលរដ្ឋខ្មែររាប់សែននាក់ត្រូវចាកចេញទាំងខ្លួនទទេពីលំនៅឋានដោយបង្ខំ ព្រោះរងការបំផ្លិចបំផ្លាញ និងគំរាមកំហែងដល់អាយុជីវិតបែបនេះ អ្នកឧកញ៉ា ពិតជាខ្លោចផ្សា និងក្ដុកក្ដួលចិត្តក្រៃលែង។ ហេតុដូចនេះហើយទើបអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ចូលរួមបរិច្ចាគទាំងថវិកា សម្ភារប្រើប្រាស់ និងស្បៀងចំណីអាហារជាបន្តបន្ទាប់តាមរយៈមូលនិធិផ្សេងៗជាច្រើន។

ជាអ្នកជំនួញល្បីឈ្មោះមួយរូប អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន មានកុមារភាពជាកូនកសិករនៅស្រុកក្រូចឆ្មារ។ ក្រោយជោគជ័យមានក្រុមហ៊ុនផ្ទាល់ខ្លួន មានជំនួញធំៗក្នុងដៃ លោកបានខិតខំអូសទាញវិនិយោគិនបរទេសជាច្រើន ដើម្បីធ្វើយ៉ាងណាអាចបង្កើតការងារជូនដល់ប្រជាពលរដ្ឋក្នុងស្រុក។
គួរឲ្យដឹងថា កាលពីសង្គ្រាមដែលថៃឈ្លានពានកម្ពុជាតាំងខែ ៧ និងនៅខែ ១២ នេះអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានបរិច្ចាគថវិកា ក៏ដូចជាសម្ភារសន្ធឹកសន្ធាប់។ ខ្លះតាមរយៈមូលនិធិ និងខ្លះទៀតតាមរយៈរដ្ឋបាល ខេត្ត ក្រុង ស្រុកផ្ទាល់តែម្ដង៕


អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ


