អ្នកឧកញ៉ា លាង ម៉េង បន្តឧបត្ថម្ភ ៥ ០០០ តង់ដល់ជនភៀសសឹក

អ្នកឧកញ៉ា លាង ម៉េង សហ​ស្ថាបនិក និង​ជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាន​ប្រកាស​ឧបត្ថម្ភ​នូវ​តង់ ៥០០០ សម្រាប់​ស្នាក់នៅ​បណ្ដោះអាសន្ន​ដល់​ជន​ភៀស​សឹក។

តាមដានជាមួយយើង៖ Million Times

ដោយ​មើល​ឃើញ​ពី​ការ​លំបាក​ដែល​ប្រជាជន​ខ្មែរ​ជាច្រើន​បាន​ចាកចេញ​ពី​ផ្ទះ ដោយសារ​ថៃ​បាន​ឈ្លានពាន។ ការ​ស្នាក់​នៅ​ជំរំ​ពិតជា​មិន​ស្រួល​ឡើយ ដូចនេះ​ហើយ​ទើប​អ្នកឧកញ៉ា លាង ម៉េង បាន​ប្រកាស​ឧបត្ថម្ភ​តង់ ដែល​អាច​ជួយ​បិទបាំង និង​ជ្រកកោន​បាន​មួយ​គ្រា។

សម្រាប់​តង់​កម្ពុជា​ជម្រក​នៃ​ក្ដី​សង្ឃឹម ចាប់ផ្ដើម​ដឹក​ជូន​ទៅ​ដល់​ខេត្ត​ពោធិ៍សាត់​ហើយ។ ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាន​ឲ្យ​ដឹង​ថា ប្រជាជន​ជាច្រើន​ធ្លាប់​តែ​រស់​ក្រោម​ដំបូល​ផ្ទះ ឥឡូវ​បែរជា​យក​មេឃ​ជា​ដំបូល​វិញ។

អ្នកឧកញ៉ា មាន​ភាព​ក្ដុកក្ដួល​ដោយ​ឃើញ​ពី​ការ​លំបាក​អស់​ទាំង​នោះ និង​ធ្លាប់​បាន​ឆ្លងកាត់​ការ​រស់នៅ​មានតែ​ដំបូល​ផ្ទះ គ្មាន​ជញ្ជាំង​អ្នកឧកញ៉ា លាង ម៉េង បាន​បញ្ជូន​តង់​ទៅ​គ្រប់​កន្លែង​នៃ​ជំរំ​ដែល​មាន​ជន​ភៀស​សឹក​ស្នាក់​នៅ។

រាប់​ត្រួស​ៗ​ពី​ការ​ចំណាយ​ថវិកា​របស់ ជីប ម៉ុង គ្រុប៖

  • កាល​ខែ ៧ ដំបូង ៥០ ម៉ឺន​ដុល្លារ
  • ថ្ងៃ៧ ខែ​ធ្នូ ៣ លាន​ដុល្លារ
  • អង្ករ ៥០០ តោន
  • ទឹក​សុទ្ធ​កម្ពុជា,ភេសជ្ជៈ​រាប់​ម៉ឺន​កេស

សហ​ស្ថាបនិក ជីប ម៉ុង គ្រុប អ្នក​ឧកញ៉ា លាង ម៉េង បាន​​បញ្ជាក់​ថា​សរុប​ទាំងអស់​ប្រហែល ៧ លាន​ដុល្លារ៕

អត្ថបទ៖ឆដា, រូបភាព៖ Cambodia Beer