ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានលើកឡើងថា តាមការមើលឃើញរបស់លោក «ថៃ» ជាអ្នកចាប់ផ្ដើមសង្រ្គាមឈ្លានពានលើប្រទេសកម្ពុជាមុន។

នៅថ្ងៃ ២២ ខែធ្នូ ឆ្នាំ ២០២៥ នេះ ប្រធានាធិបតីទី ៤៧ របស់អាមេរិក ដូណាល់ត្រាំ បានថ្លែងចំៗ ដោយចាត់ទុកថៃជាប្រទេសចាប់ផ្ដើមបង្កជម្លោះព្រំដែន ជាមួយកម្ពុជាជាថ្មី។ ការថ្លែងរបស់លោក ធ្វើឡើងក្នុងពិធីប្រកាស ការផលិតនាវាចម្បាំងខ្នាតយក្សថ្មី ជាមួយរដ្ឋមន្ត្រីក្រសួងសង្គ្រាម និង រដ្ឋមន្ត្រីកងទ័ពជើងទឹក។
ជាការតបឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោកត្រាំ បានថ្លែងថា “ថៃបានចាប់ផ្ដើមបញ្ចេញរូបរាងសង្គ្រាមជាថ្មីម្ដងទៀត ជាមួយប្រទេសកម្ពុជា។ លោមបានបន្តទៀតថា “ខ្ញុំបានប្រាប់ទៅកាន់រដ្ឋមន្ត្រីការបរទេសលោក Marco Rubio, លោកកំពុងតែធ្វើយ៉ាងណាបញ្ចប់សង្គ្រាមមួយនេះ“។
លោក ដូណាល់ត្រាំ បានបន្តទៀតថា លោកបានបញ្ចប់សង្គ្រាម ៨ ហើយសង្គ្រាមមួយនេះ ថៃ-កម្ពុជា គឺនៅកណ្ដាលគេ។ ប្រធានាធិបតីអាមេរិករូបនេះ ថាពេលនេះរវាងប្រជាជនទាំង ២ មានការស្អប់ និងគុំកួនគ្នាជាខ្លាំង៕

អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណេត


