ក្រុមហ៊ុនហនុមាន អញ្ជើញ JB អ្នកកាត់សក់ដ៏ល្បីមកកម្ពុជា កាត់សក់ free ជូនក្មេងៗភៀសសឹក

កាលពី​សប្ដាហ៍​មុនក្រុមហ៊ុន​ហនុមាន Beverages បាន​អញ្ជើញ​អ្នក​កាត់សក់​ដ៏​ល្បី JB ដែល​ជា​ជនជាតិ​កាណាដា ហើយ​ក៏​ជា​បុគ្គល​មាន​ឥទ្ធិពល​​ដ៏​ល្បី​នៅ​លើ​បណ្តាញ​សង្គម Tik Tok មកប្រទេសកម្ពុជាម្ដងទៀត។

តាមដានជាមួយយើង៖ Million Times

JB មាន​ឈ្មោះ​ពិត Jamiel Bustos ធ្លាប់​មក​កម្ពុជា​ច្រើន​ដង​មក​ហើយ ដោយ​លើក​នេះ​លោក​មក​ចំ​ពេល​ខ្មែរ ទទួល​រង​ការ​ឈ្លានពាន​ពី​សំណាក់​ទាហាន​សៀម។ មក​លើក​នេះ JB មិនមែន​មក​កាត់​សក​ឲ្យ Eric ដូច​លើក​មុន​ដែរ។

JB ដែល​ជា​បុគ្គល​មាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម បាន​មក​ជួយ​កាត់​សក់​ឲ្យ​កុមារ​ដែល​ជា​ជន​ភៀស​សឹក រត់គេច​ពី​ការ​ឈ្លានពាន និង​គ្មាន​ការ​រៀបចំ​ខ្លួន​បាន​ស្អាតបាត​ឡើយ។ ទូទៅ JB ទទួល​បាន​តម្លៃ​កប់​ពពក ក្នុង​ការ​បំពេញ​សេវាកម្ម​ឲ្យ​អតិថិជន។

សម្រាប់​ក្មេង​ៗ​តូច​ៗ​ជន​ភៀសសឹក JB វ័យ ២១ ឆ្នាំ​រូបនេះ​មិន​ទទួល​បាន​កម្រៃ​ឡើយ ផ្ទុយ​ទៅ​វិញ​លោក​មានតែ​ជួយ​ជនភៀសសឹក រួម​ជាមួយ​មូលនិធិ​របស់​ក្រុមហ៊ុន ហនុមានBeverages ដោយ​ទឹក​មុខ​ស្រស់​ស្រាយ នា​ជំរំ។

មិន​ត្រឹម​តែ​ទៅ​កាត់​សក់​ឲ្យ​ក្មេង​ៗ​មិន​យក​ប្រាក់​ឡើយ JB ក៏​បាន​ចូលរួម​ក្នុង​ការ​ដើរ​ស្វែង​រក​សន្តិភាព របស់​ប្រជាជន​ខ្មែរ។ JB ក៏​បាន​បង្ហោះ​វីដេអូ​ពី​កម្មវិធី​សប្បុរសធម៌​លើ Tik Tok លោក​ផងដែរ ដោយ​មាន​អ្នក​មើល​ជាង ៣ លាន​នាក់ ដើម្បី​ឲ្យ​ពិភពលោក​បាន​ដឹង​ពី​ទុក្ខ​លំបាក​របស់​ប្រជាជន​ខ្មែរ​រាប់​សែន​នាក់៕

អត្ថបទ៖ ឆដា, រូបភាព៖ Hanuman Beverages