អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន និងលោកជំទាវ បានបរិច្ចាគថវិកា ចំនួន ៥ ០០០ ដុល្លារ តាមរយៈសមាគមឧកញ៉ាកម្ពុជា និង ២ ០០០ ដុល្លារតាមរយៈសភាពាណិជ្ជកម្មកម្ពុជា ហើយថ្មីៗនេះអ្នកឧកញ៉ាបានបរិច្ចាគទឹកប្រាក់ ២ ០០០ ដុល្លារ បន្ថែមទៀត តាមរយៈមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងទឹកប្រាក់មួយចំនួនទៀត តាមរយៈរដ្ឋបាល ខេត្ត ក្រុង ស្រុកផ្សេងៗ។

ក្នុងគ្រាប្រទេសកម្ពុជា កំពុងរងការឈ្លានពានពីសៀម ខ្មែរគ្រប់រូបបានរួមដៃគ្នាចូលរួមបរិច្ចាកថវិកា ដើម្បីជួយដល់ជនភៀសសឹក និងវីរកងទ័ពខ្មែរដែលឈរជើងនៅតាមព្រំដែន។ ក្នុងនោះអ្នកឧកញ៉ា សំ សុខនឿន ជាអ្នកជំនួញមួយរូប បានរួមចំណែកជាថវិកាម្ដងហើយម្ដងទៀតចូលរួមដល់មូលនិធិផ្សេងៗជាច្រើនមកហើយដែរ។
ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បានបរិច្ចាគ ថវិកា ៥ ០០០ ដុល្លារ តាមរយៈសមាគមឧកញ៉ាកម្ពុជា ហើយក៏បន្ថែម ២០០០ ដុល្លារតាមរយៈសភាពាណិជ្ជកម្មកម្ពុជា និងថ្មីៗនេះអ្នកឧកញ៉ាបានបរិច្ចាគ ទឹកប្រាក់ ២ ០០០ ដុល្លារទៀត តាមរយៈមូលនិធិសភាពាណិជ្ជកម្មកម្ពុជា។ នេះមិនរាប់បញ្ចូលការបរិច្ចាគប្រាក់ជាច្រើនទៀត តាមរយៈរដ្ឋបាល ខេត្ត ក្រុង ស្រុក ផ្សេងៗឡើយ។


ក្នុងបុព្វហេតុមនុស្សធម៌ប្រកបដោយស្មារតីស្នេហាជាតិ ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបានកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី តតាំងជាមួយកងកម្លាំងសត្រូវដែលឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាការចូលរួមចំណែកបន្ធូរបន្ថយការលំបាករបស់ប្រជាជនភៀសសឹក ដែលត្រូវបានចាកចេញពីផ្ទះទាំងខ្លួនទទេ មកកាន់កន្លែងសុវត្ថិភាព៕

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ


