ថៃប្រើយន្តហោះ F16 ២ គ្រឿងទម្លាក់គ្រាប់បែកផ្តាច់ស្ពានបេតុងអូជីក ភ្ជាប់ពីខេត្តឧត្តរមានជ័យ ទៅសៀមរាប

នៅ​យប់​ថ្ងៃ ១៩ ខែ​ធ្នូ ឆ្នាំ ២០២៥ យោធា​ថៃ​នៅតែ​បន្តធ្វើ​សកម្មភាព​បាញ់​ប្រហារ​ចូល​ទីតាំង​ប្រជាជន​ស៊ីវិល​កម្ពុជា និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តរវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងព្រំប្រទល់ស្រីស្នំ ខេត្តសៀមរាប។

តាមដានជាមួយយើង៖ Million Times

យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង​ប្រហែល១១ យប់ យន្ត​ហោះ​ចម្បាំង F16 របស់​ទាហាន​ថៃ២ បាន​មក​ទម្លាក់​គ្រាប់​បែក៣ គ្រាប់ ផ្ដាច់​ស្ពាន​បេតុង​អូជីក ដែល​តភ្ជាប់​ពី​ស្រុក​ចុង​កាល ខេត្ត​ឧត្តរមានជ័យ មក​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប។ ស្ពាន​នេះ មានសារៈសំខាន់ណាស់សម្រាប់ការធ្វើ​ដំណើរ​ប្រជាពលរដ្ឋ ការ​ធ្វើ​ពាណិជ្ជកម្ម ការ​ដឹកជញ្ជូន​កសិផល និង​ការ​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន​របស់សិស្សានុសិស្សផងដែរ។


សកម្មភាព​ខាង​លើ​ជា​ការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជា​ការ​រំលោភ​បំពាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ៕

អត្ថបទ៖ ឆដា, រូបភាព៖ Vann Saray