លោក អ៊ឹង ស៊ីវឈន់ បានបន្តឧបត្ថម្ភទឹកសុទ្ធដល់ជនភៀសសឹក និងកងទ័ពរាប់ម៉ឺនកេស

អគ្គនាយក ទឹកស្ព្រីងប្រូវីដា អ៊ឹង ស៊ីវឈន់ បាន​បន្ត​ចុះ​ជួយ​ប្រជាជន​ភៀស​សឹក​តាំងពី​សង្គ្រាម​កាល​ខែ​៧ និង​ខែ​១២ នេះ ក៏​លោក​មិន​ចោល​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ។

តាមដានជាមួយយើង៖ Million Times

លោក អ៊ឹង ស៊ីវឈន់ បាន​បន្ត​បរិច្ចាគ​ទឹក​ប្រូវីដា​របស់​ខ្លួន​រាប់​ម៉ឺន​កេស និង​ដឹក​ជូន​ជន​ភៀស​សឹក​ដល់​ខេត្ត​តែម្ដង។ ដែល​ទង្វើ​បរិសុទ្ធ​នេះ​ហើយ​ធ្វើឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​កាន់តែ​ស្រលាញ់​ចូលចិត្ត និង​ជឿជាក់។

រួម​ដំណើរ​ជាមួយ CEO គឺ​ភរិយា​ដែល​ជា​ព្រះ​នាង នរោត្តម ពង្ស់សូរិយា ដែល​ទាំង ២ នាក់​ទើបតែ​រៀបការ​ហើយ​ថ្មីថ្មោង។ បន្ទាប់ពី​រៀបចំ​កម្មវិធី​ប្រពៃណី​បែប​រាជវង្ស​ហើយ​មក ព្រះ​នាង នរោត្តម ពង្ស់សូរិយា ព្រម​ទាំង​ស្វាមី​លោក អ៊ឹង ស៊ីវឈន់ មិន​បាន​ឈប់​សម្រាក​ឡើយ ដោយ​នៅតែ​បំពេញ​ការងារ និង​ជួយ​ជ្រោមជ្រែង​បញ្ហា​ស្បៀង​ដល់​កងទ័ព និង​ជន​ភៀស​សឹក​កន្លះ​លាន់​នាក់។

មិន​ត្រឹម​តែ​ចុះផ្ទាល់​ឡើយ អគ្គនាយក ទឹក​ស្ព្រីង​ប្រូវីដា ក៏​បាន​ចូលរួម​ជា​មួយ​បុគ្គល​ល្បី​ៗ​ជាច្រើន​រូប​ទៀត​ដោយ​ម្នាក់​យ៉ាងហោចណាស់​ក៏​១ ពាន់​កេស​ដែរ។ អ្វីដែលកាន់តែស្ញប់ស្ញែងអគ្គនាយក ទឹកស្ព្រីងប្រូវីដា បាន​ជួយ​ជញ្ជូន​ទឹក​ដោយ​ខ្លួនឯង មិន​ប្រកាន់​តួនាទី​ឡើយ។

CEO វ័យ ២៥ ឆ្នាំ​រូបនេះ​បាន​ទៅ​ដល់​ទីតាំង​ប្រជាពលរដ្ឋ​ភៀសសឹក​ទាំង​នៅ​ខេត្ត​សៀមរាប និង​បណ្ដា​ខេត្ត​ដទៃ​ទៀត៕


អត្ថបទ៖ឆដា, រូបភាព៖ Seav Chhuon Ing