រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ជាមួយការជំរុញឲ្យថៃត្រឡប់ទៅ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឡើងវិញ។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ។
តាមដានជាមួយយើង៖
Million Times

នៅក្នុងកិច្ចសន្ទនានោះ លោក Rubio បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងអំពើហិង្សាដែលកំពុងកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជា និងបានសង្កត់ធ្ងន់ពីភាពចាំបាច់ជាបន្ទាន់ ដើម្បីបន្ធូរបន្ថយភាពតានតឹង។
តាមក្រសួងការបរទេសអាមេរិក លោក Rubio ក៏បានជំរុញឱ្យលោក Sihasak ចាត់វិធានការសកម្មភាពយ៉ាងរឹងមាំដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងជំរុញឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុង គូឡាឡាំពួឡើងវិញ៕

អត្ថបទ៖ឆដា, រូបភាព៖ អ៊ីនធឺណេត


