ថៃប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក ២ គ្រាប់ ក្នុងក្រុងប៉ោយប៉ែត

មុន​នេះ​បន្តិច​ក្រសួងការពារជាតិ​កម្ពុជា បាន​ប្រកាស​ពី​ស្ថានភាព​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ បន្ថែម​ទៀត ដោយ​អំឡុង​ម៉ោង ១១ ព្រឹក​នេះ យន្តហោះ F-16 របស់​ថៃ បាន​ទម្លាក់គ្រាប់បែក ២ គ្រាប់ ក្នុង​ភូមិសាស្ត្រ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

តាមដានជាមួយយើង៖ Million Times

ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ នៅតែ​ក្ដៅ​គគុក ដោយ​ យោធា​ថៃ​បាន​បន្ត​ធ្វើ​សកម្មភាព​វាយ​ប្រហារ​មក​លើ​កម្ពុជា នៅ​យោធភូមិភាគទី៥ ក្នុង​ភូមិសាស្ត្រ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥៖

នៅ​ម៉ោង ១១:០៦នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់គ្រាប់បែក ២ គ្រាប់​ក្នុង​ភូមិសាស្ត្រ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កង​កម្លាំង​កម្ពុជា​បាន​នឹង​បន្ត​ឈរជើង​យ៉ាង​រឹងមាំ ស្វាហាប់ មោះមុត និង​នៅតែ តស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​តតាំង​ជាមួយ​សត្រូវ​ឈ្លានពាន និង​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា និង​សេចក្ដី​ថ្លៃថ្នូរ​របស់​យើង​ដោយ​អង់អាច​ក្លាហាន ដោយ​មិន​ងាករេ​ជា​ដាច់ខាត​ទោះ​ក្នុង​តម្លៃ ណា​ក៏​ដោយ៕

អត្ថបទ៖ឆដា, រូបភាព៖ ក្រសួងការពារជាតិ