អំឡុងពេលសង្គ្រាមដែលថៃឈ្លានពានមកលើទឹកដីខ្មែរនេះ មានសប្បុរសជនទាំងក្នុង និងក្រៅប្រទេសបានចូលរួមជួយជាថវិកា និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីជួយសម្រួលការលំបាករបស់ជនភៀសសឹក និងវីរកងទ័ពខ្មែរ ដែលឈរជើងនៅសមរភូមិជួរមុខ។

ក្នុងនោះគេសង្កេតឃើញមានលោកស្រី សុភា បុត្រឈរ/Sophea Böttcher ដែលមានស្វាមីអាល្លឺម៉ង់ ជាម្ចាស់ក្រុមហ៊ុនធំមួយឈ្មោះ Bottcher AG មានមូលដ្ឋាននៅទីក្រុង Jena។
ស្វាមីរបស់ស្ត្រីខ្មែរដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងធ្វើសប្បុរសធម៌រូបនេះ មានឈ្មោះថា Udo Bottcher គឺជានាយកគ្រប់គ្រង និងជាស្ថាបនិកនៃក្រុមហ៊ុន Bottcher AG ដែលជាក្រុមហ៊ុនលក់ដុំ និងបញ្ជាទិញតាមប្រៃសណីយ៍ (អនឡាញ) របស់អាល្លឺម៉ង់សម្រាប់ការផ្គត់ផ្គង់ការិយាល័យ បច្ចេកវិទ្យាការិយាល័យ គ្រឿងសង្ហារិមការិយាល័យ សម្ភារជាងសំណង់, ឧបករណ៍ក្នុងសួនច្បារ, គ្រឿងសុវត្ថិភាពការងារ, ហាងលក់ថ្នាំពណ៌ និងរបស់របរប្រើប្រាស់ក្នុងផ្ទះ ក៏ដូចជារបស់ក្មេងលេង ជាង ២ សែនមុខទំនិញ។


លោកស្រី សុភា បុត្រឈរ មិនបានចេញមុខដោយផ្ទាល់ក្នុងការបរិច្ចាគថវិកាជួយដល់កងទ័ព ក៏ដូចជាជនភៀសសឹករាប់សែននាក់ ដែលបានចាកចេញពីលំនៅឋាន ដោយសារទាហានថៃបើកការបាញ់ប្រហារដោយប្រើសភាវុធសព្វបែបគ្រប់យ៉ាង មិនថាយន្តហោះទម្លាក់គ្រាប់បែក យន្តហោះផ្សែងពុល គ្រាប់ផ្លោង កាំភ្លើងតូចធំជាដើម។
ភរិយាស្ថាបនិកនៃក្រុមហ៊ុន Bottcher AG មិនបានឈរឱបដៃមើលជនភៀសសឹកដែលជាខ្មែរដូចគ្នារស់នៅដោយភាពលំបាកឡើយ ដោយលោកស្រីបាន បរិច្ចាគទៅតាមបុគ្គលមានឥទ្ធិពលជាច្រើនរូបក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនផ្សេងៗ។ មិនតែប៉ុណ្ណោះលោកស្រី ដែលមានទីកន្លែងកំណើតនៅខេត្តកំពង់ធំ បានជួយថវិកាផ្ទាល់ដោយកងទ័ព និងជនភៀសសឹកតាមរយៈ QR កូដផ្ទាល់ៗ និងតាមសំណាក់អាជ្ញាធរតាមតំបន់ផ្ទាល់ទៀតផង៖
ជំនួយត្រួសៗដែលលោកស្រី បានជួយតាមរយៈបុគ្គលល្បីៗមានដូចជា៖
- លោក Rich Kh គោប្រាក់ ១ ម៉ឺនដុល្លារ
- អ្នកបង្កើតមាតិកាម្ហូបអាហារ ស្រីផាច ១ ម៉ឺនដុល្លារ
- អ្នកបង្កើតមាតិកា ហេង វិសាល ១ ម៉ឺនដុល្លារអ្នកបង្កើតមាតិកា Q-win ១ ម៉ឺនដុល្លារ
- អ្នកបង្កើតមាតិកា Peachy ៥ ពាន់ដុល្លារដុល្លារ
- អ្នកបង្កើតមាតិកា Soklea TV ១ ម៉ឺន៣ ពាន់ ៥ រយដុល្លារ
- អ្នកបង្កើតមាតិកា ShanaeLael ១ ម៉ឺន ៥ ពាន់ដុល្លារ
- ក្រុមហ៊ុន Royal Ausnz Cambodia ៨០ លានរៀល
- អ្នកបង្កើតមាតិកា Seakleng Pech ៤ ពាន់ដុល្លារ







នេះនៅមិនទាន់រាប់បញ្ចូលបុគ្គល និងស្ថាប័នអង្គការជាច្រើនទៀតដែលលោកស្រី សុភា បុត្រឈរ/Sophea Böttcher បានទំនុកបម្រុងឡើយ តាំងពីសង្គ្រាមខែ ៧ និងសង្គ្រាមខែ ១២ នេះ។ លោកស្រី និងស្វាមីបានបរិច្ចាគប្រាក់លើស ១២ លានអឺរ៉ូ ទៅដល់ប្រទេសកម្ពុជា អាល្លឺម៉ង់ និងប្រទេសផ្សេងៗ រហូតត្រូវគេឲ្យនាមថា «សប្បុរសជនលំដាប់ពិភពលោក»៕
អត្ថបទ៖ ឆដា, រូបភាព៖ Sophea Böttcher


