អ្នកឧកញ៉ា គិត ម៉េង និងគ្រួសារ បរិច្ចាគថវិកាជួយដល់ជនភៀសសឹក ២ លានដុល្លារបន្ថែមទៀត

អ្នកឧកញ៉ា គិត ម៉េង និង​ក្រុម​គ្រួសារ បាន​បរិច្ចាគ​ថវិកា​បន្ថែម​ទៀត ជួយ​ដល់​ជន​ភៀស​សឹក ២ លាន​ដុល្លារ ហើយ​សប្ដាហ៍​មុន​ក៏​ប្រធាន និង​នាយកប្រតិបត្តិ នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប​បរិច្ចាគ ២ លាន​ដុល្លារ​រួច​មក​ហើយដែរ។

តាមដានជាមួយយើង៖ Million Times

ធ្វើឲ្យ​ការ​បរិច្ចាគ​របស់​អ្នកឧកញ៉ា​ គិត ម៉េង មក​ដល់​ពេល​នេះ​កើន​ដល់ ៤លានដុល្លារ ដោយ​មិនរាប់បញ្ចូលតាមអង្គភាពផ្សេងៗនោះទេ។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តជាមួយនឹងជំនួយមនុស្សធម៌ចំនួន ៤ លាន​ដុល្លារ សម្រាប់​គ្រួសារ​ជន​ភៀស​សឹកដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន។

គួរបញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប តែងតែ​រួបរួម​ជាមួយ​ប្រជាជន​កម្ពុជា​ក្នុង​គ្រា​ដ៏​លំបាក​។ តាមរយៈ​ការ​បរិច្ចាគ​ជា​បន្តបន្ទាប់​ក្នុង​ខែ​ធ្នូ​នេះ ជំនួយ​មនុស្សធម៌​សរុប​ដែល​ផ្ដួចផ្ដើម​ដោយ​អ្នកឧកញ៉ា គិត ម៉េង ប្រធាន និង​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ​ឈាន​ដល់ ៤ លានដុល្លារ ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារដែលជម្លៀសខ្លួន ដោយសារ​ជម្លោះ​ព្រំដែនថ្មីៗនេះ។


នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន​បុត្រសម្ព័ន្ធ របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នោះ​គឺ ក្រុមហ៊ុន Royal Group Phnom Penh SEZ និងធនាគារ JTrust Royal Bank បាន​ចូលរួម​បរិច្ចាគ​ចំនួន ១ លាន​ដុល្លារ ក្នុង​មួយ​ក្រុមហ៊ុន បន្ទាប់ពី​ការ​បរិច្ចាគ​មុន​ចំនួន ២ លាន​ដុល្លារ របស់​អ្នកឧកញ៉ា គិត ម៉េង ដែល​សរុប​ទាំងអស់ ៤ លាន​ដុល្លារ​ពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ទាំងមូល។

ជិត១០ថ្ងៃនៃសង្រ្គាមនៅតាមព្រំដែនកម្ពុជា-ថៃ បាននឹងកំពុងផ្ទុះឡើង ធ្វើឲ្យជនភៀសឹកនៅពេលនេះកើនដល់ប្រមាណ ៥០ ម៉ឺននាក់ហើយ៕

អត្ថបទ៖ ឆដា, រូបភាព៖ Royal Group of Companies