អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ជាអ្នកជំនួញដ៏មមាញឹក តែងតែរកមើលឱកាសបង្កេីតជំនួញបន្ថែម និងពង្រីកខ្លួនតាមរយៈការបង្កើតសមិទ្ធផលផ្សេងៗក្នុងមុខជំនាញរបស់អ្នកឧកញ៉ា ក្នុងមុខជំនួញដ៏ច្រេីនសន្ធឹកសន្ធាប់ អ្នកឧកញ៉ាក៏មានរោងចក្របង្គំគ្រោងដែក KTSS ដែលផលិតដោយមានគុណភាពស្តង់ដាអន្តរជាតិផងដែរ។ ថ្មីៗនេះអ្នកឧកញ៉ាបណ្ឌិត បានចុះត្រួតពិនិត្យរោងចក្របង្គុំគ្រោងដែករបស់អ្នកឧកញ៉ាដោយផ្ទាល់។


ជារឿយៗអ្នកឧកញ៉ាតែងតែចុះទៅមើលការងារដោយផ្ទាល់មិនថាជារោងចក្របង្គំគ្រោងដែក KTSS នេះឡើយ។ នៅក្នុងរោងចក្របង្គំគ្រោងដែក KTSS អ្នកឧកញ៉ា សំ សុខនឿន បានទៅទស្សនកិច្ចជាញឹកញាប់ និងបានពិនិត្យយ៉ាងល្អិតល្អន់ពីស្តង់ដារ ការវិវឌ្ឍន៍ និងគុណភាព ដើម្បីផ្ដល់ឲ្យអតិថិជន។
បើទោះជាជាប់ដៃ នៅរោងចក្របង្គំគ្រោងដែក KTSS ដែលជាប្រេនកូនខ្មែរនោះក៏ពិតមែន តែ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP ក៏មិនភ្លេចប្រេនកូនខ្មែរ KH Haitech ដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ នឹងឈានទៅបង្កេីតរោងចក្របង្គុំនៅកម្ពុជាផងដែរ។


រោងចក្របង្គំគ្រោងដែក KTSS របស់អ្នកឧកញ៉ា សំ សុខនឿន បង្កើតឡើងដោយកូនខ្មែរ ហើយផលិតផលចេញមកមួយៗមានគុណភាពស្តង់ដាអន្តរជាតិ និងទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន។
កាលពីសប្ដាហ៍មុន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បានបង្ហាញពីផលិតផលនៃប្រេន KH Haitech មានទាំងម៉ាស៊ីនត្រជាក់ និងថេប្លេត មានឈ្មោះថា «KH Haitech Tablet និង KH Haitech Air Conditioner។ ថ្មីៗនេះលោកក៏បញ្ចេញគ្រឿងអេឡិចត្រូនិកថ្មីដែលជាសម្ភារៈចាំបាច់មាននៅក្នុងផ្ទះនោះគឺ ទូរទឹកកក។


អ្នកឧកញ៉ាដែលមានប្រភពមកពីស្រុកក្រូចឆ្មាររូបនេះ មិនត្រឹមបង្ហាញពីជំនួញរោងចក្របង្គំគ្រោងដែក KTSS និង ប្រេន KH Haitech ឡើយ ដោយលោកបានសម្លឹងមើលឱកាសក្នុងការពង្រីកមុខជំនួញដទៃទៀត នៅលើទឹកដីខ្មែរ ដើម្បីធ្វើឲ្យចរន្តសេដ្ឋកិច្ចក្នុងស្រុកកាន់តែដំណើរការល្អ។
អ្នកជំនួញដែលមានកេរ្តិ៍ឈ្មោះល្បាញល្បីក្នុងវិស័យធុរកិច្ច បណ្ឌិត សំ សុខនឿន ថ្មីៗនេះក៏ទើបបានបង្ហាញរូបរាងនៃផលិតផល KH Haitech ៣ ប្រភេទ ក្នុងនោះមានដូចជាទូរទឹកកក, ថេប្លេត និងម៉ាស៊ីនត្រជាក់។ សម្រាប់រោងចក្របង្គំ KTSS អ្នកឧកញ៉ាបណ្ឌិត បានបំពាក់ទៅដោយឧបករណ៍ទំនើបៗ និងមានអ្នកជំនាញខ្ពស់សម្រាប់បំពេញការងារតាមតួនាទី៕

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ


