នៅមុននេះបន្តិចប្រមាណម៉ោង ២ រសៀល ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥។
១. ករណីពលរដ្ឋស្លាប់ និងរបួស៖ មានពលរដ្ឋស្លាប់ ១ នាក់ស្រី នៅខេត្តឧត្តរមានជ័យ។ ជាឋម គិតមកទល់ពេលនេះស្លាប់ពលរដ្ឋ ១៣ នាក់ និងរបួស ៧៤ នាក់។
២. ករណីពលរដ្ឋនៅជំរំសុវត្ថិភាព៖ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប មានជនភៀសសឹក ១២១ ៣៧២ គ្រួសារ (កើនឡើង ៥៥៨ គ្រួសារ) ស្មើនឹង ៤០៥ ៧៥៨ នាក់ (កើន ២ ១៥៧ នាក់)ស្រីប្រមាណ ២ សែន ៨ ពាន់នាក់ និងកុមារ ៩ ម៉ឺន ៦ ពាន់នាក់។ តួលេខអាចប្រែប្រួល។
៣. ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ ពុំមានការខូចខាតថ្មី។ ជាបឋមគិតពីថ្ងៃ ៧ ខែធញនូ មកដល់ព្រឹកថ្ងៃ ១៥ ខែធ្នូ មានការខូចខាតដូចជា ផ្ទះពលរដ្ឋ ៣៦ ខ្នង សាលារៀន១ ទីតាំង មណ្ឌលសុខភាព ១ ទីតាំង ប្រាសាទបុរាណ ១ វត្តអារាម ៤ ទីតាំង សាលាឆទាន ១ ទីតាំង អាគារ ២ខ្នង អាគារការិយាល័ឮយគយ និងរដ្ឋាករ ១អាគារ អាគារកាស៊ីណូ ៤ ទីតាំង សណ្ឋាគារ ៣ ទីតាំងអាគារ ២ខ្នង កុដិព្រះសង្ឃ ១ ទីតាំង មណ្ឌលកសិកម្មសហគមន៍ ១ ទីតាំង ស្ពានថ្ម១ ស្បានដែក១ ក្បាលស្ពាន ១ កន្លែង ស្ថានីយប្រេង ១ទីតាំង មធ្យោបាយដឹកជញ្ជូន ៥ គ្រឿងម៉ូតូ១ ឡាន ៤ គ្រឿង) ឃ្លាំងទិញដំឡូង ១ ទីតាំង ព្រមទាំងទ្រព្យសម្បត្តិ និងសម្ភារៈជាច្រើនទៀត។

ក្រៅពីទីតាំងទាំងនោះហើយ នៅមានសេវាមូលដ្ឋានដូចជាសេវារដ្ឋបាល សុខាភិបាល និងអប់រំនៅតាមក្រុង ស្រុក ឃុំ-សង្កាត់ ត្រូវបានផ្អាកស្ទើរទាំងស្រុក ដោយសារតែភាគីថៃបង្កើនការវាយប្រហារដោយអាវុធគ្រប់ធុន និងគ្រប់ទម្រង់មកលើតំបន់ស៊ីវិល ទាំងតាមជើងគោក ជើងទឹក និងជើងអាកាស។
បន្ថែម៖ នៅម៉ោង១០៖ ០៨ នាទី ១០៖ ១១នាទី ថ្ងៃទី១៥ ធ្នូ នេះ យោធាថៃបានប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ២គ្រាប់នៅភូមិសាស្ត្រស្រុកចុងកាល និងស្រុកស្រីស្នំ ខេត្តសៀមរាប ក្បែរជំរុំជនភៀសសឹក និងចូលជ្រៅជាង ៧០ គីឡូម៉ែត្រក្នុងទឹកដីកម្ពុជា។

នេះហើយជាសកម្មភាពឈ្លានពានរបស់យោធាថៃដែលបានយកជនស៊ីវិល និងហេដ្ឋរចនាសម្ព័ន្ធស៊ីវិលជាគោលដៅនៃការវាយកម្ទេច។ ថៃបានរំលោភច្បាប់អន្តរជាតិ និងយកជនស៊ីវិលវាយប្រហារ។ រូបវីដេអូនេះ ជាសិស្សានុសិស្សនៅសាលាក្នុងស្រុកស្រីស្នឱដែលរត់ចេញក្រោយយោធាថៃបានទម្លាក់គ្រាប់ក្បែរសាលាពួកគេ៕

អត្ថបទ៖ឆដា, រូបភាព៖ អ៊ីនធឺណេត


