អ្នកជំនួញស្ត្រីដែលជាអ្នកជំនិតស្គាល់គ្នាជិតស្និទ្ធជាមួយសេដ្ឋិនី ម៉ៅ ចំណាន ស្រាប់ បាន ចូលរួមបរិច្ចាគថវិកាមួយចំនួនជួយដល់វីរកងទ័ព និងជនភៀសសឹក តាមរយៈសមាគមសិល្បករខ្មែរ។

ក្នុងនោះមានលោកស្រី ឆាយ លក្ខិណា ដ៏ស្រស់ស្អាត ហើយជាថៅកែហាងគ្រឿងអលង្ការ LukFook Jewellery។ លោកស្រី ជាដៃគូយល់ចិត្ត និងតែងតែគាំទ្រគ្នាទៅវិញទៅមកជាមួយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ហើយក៏ជាប្រធានសមាគមសិល្បករខ្មែរ។
ចំណែកមិត្តរួម និងប្រៀបដូចជាគ្រួសារម្នាក់ទៀតរបស់ប្រធានសមាគមសិល្បករខ្មែរ គឺអគ្គនាយកក្រុមហ៊ុន PTC Computer អ្នកឧកញ៉ា តាំង វួចឡាយ ហើយថ្មីៗនេះដែរ លោកអ្នកឧកញ៉ា ម៉ៅ ចំណាន ទើបតែជាអ្នកដឹកដៃឲ្យកូនស្រីក្នុងថ្ងៃមង្គលការផងដែរ។


ដោយថៅកែស្រីនៃហាង LukFook Jewellery និងស្វាមីបានបរិច្ចាគថវិកា ១ ០០០ ដុល្លារ រីឯអ្នកឧកញ៉ា តាំង វួចឡាយ ព្រមទាំងស្វាមីបានបរិច្ចាគថវិកា ១០ លាន រៀល ដើម្បីជួយដល់វីរកងទ័ព និងជនភៀសសឹក តាមរយៈសមាគមសិល្បករខ្មែរ ដែលមានសេដ្ឋិនី ម៉ៅ ចំណាន ជាប្រធាន។
គួរបញ្ជាក់ថា ទាំងលោកស្រី ឆាយ លក្ខិណា និង អគ្គនាយកក្រុមហ៊ុន PTC Computer ជាស្រ្តីដែលតែងតែជួយដល់សង្គមជាតិតាមរយៈមូលនិធិផ្សេងៗ៕
អត្ថបទ៖ ឆដា, រូបភាព៖ សមាគមសិល្បករខ្មែរ និង The Ring Wedding Cambodia


