វឌ្ឍនៈ គ្រុប ឧបត្ថម្ភកងទ័ព និងប្រជាជនភៀសសឹក ១លានដុល្លារ និងសម្ភារៈជាច្រើន

អ្នកឧកញ៉ា ឈុន លាង និង​អ្នក​ឧកញ៉ា សំ អាង សហស្ថាបនិកក្រុមហ៊ុន​ វឌ្ឍនៈ គ្រុប បាន​ចូលរួម​បរិច្ចាគ​ថវិកា ១ លាន​ដុល្លារ ព្រម​ជាមួយ​សម្ភារៈ​ផ្សេង​ៗ​ជាច្រើន​ទៀត ដើម្បី​គាំទ្រ​ដល់​ វីរ​កងទ័ព និង​ប្រជាជន​ភៀស​សឹក​រាប់​ម៉ឺន​នាក់។

តាមដានជាមួយយើង៖ Million Times

ក្រោម​ស្មារតី​ខ្មែរ​តែ ១ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បន្ត​ឧបត្ថម្ភ​គាំទ្រ​ដល់​វីរ​កងទ័ព និង​ប្រជាជន​ភៀស​សឹក​ជា​ថវិកា ១ លាន​ដុល្លារ, អង្ករ ១០០ តោន, ទឹក​ពិសា វី-អាកទីវ ១.៥ លីត្រ ១០ ០០០ កេស និង​ក្រមា ១០០០០។

ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​ទទួល​រង​ទុក្ខ​លំបាក​ពី​ការ​ឈ្លានពាន​របស់​សត្រូវ ក៏​ជា​​ពេល​ដែល​ប្រជាជន​ខ្មែរ​ត្រូវ​រួបរួម​គ្នា​ជាង​ពេល​ណា​ទាំងអស់។ ដូច្នេះ​សូម​បងប្អូន​ចូលរួម​សាមគ្គី​គ្នា ជឿជាក់ បន្ត​ឧបត្ថម្ភ គាំទ្រ​ដល់​វីរ​កងទ័ព​ខ្មែរ និង​ប្រមុខ​រាជ​រដ្ឋាភិបាល​ទាំង​អស់​គ្នា។

វឌ្ឍនៈ គ្រុប បាន​ចូលរួម​ឧបត្ថម្ភ និង​ជួយ​ដល់​សកម្មភាព​សប្បុរសធម៌​ជាច្រើន។ មិន​តែ​ប៉ុណ្ណោះ​ក៏​ចូលរួម​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ហើយ​ក៏​តែង​គាំទ្រ​កសិករ​ខ្មែរ​រហូត​មក​ដែរ៕

អត្ថបទ៖ ឆដា,រូបភាព៖ Vattanac Brewery