នៅព្រឹកនេះក្រុមហ៊ុនធំៗបានស្រាក់ដៃគ្នាល្អណាស់ ដោយបានចូលរួមថវិកា ឧបត្ថម្ភជួយដល់កងទ័ពឈរជើងនៅព្រំដែនកម្ពុជា-ថៃ ព្រមទាំងជនភៀសសឹកជាច្រើនម៉ឺននាក់។ ក្នុងនោះមានជីប ម៉ុង គ្រុប, រ៉ូយ៉ាល់ គ្រុប និងបុរីពិភពថ្មីជាដើម។
១. ជីប ម៉ុង ឧបត្ថម្ភថវិកា ៣ ០០០ ០០០ដុល្លារ អង្ករ ៣០០ តោន ទឹកពិសាកម្ពុជា១.៥លីត្រ ៣០ ០០០កេស ជួយដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្ដោយព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹក។

២. អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរី ពិភពថ្មី ប្រកាសចូលរួមឧបត្ថម្ភ ២ លានដុល្លារ ក្នុងនោះ ១លានដល់កងទ័ពជួរមុខ និង១លានដុល្លារ ដល់ជនភៀសសឹក តាមរយៈ សម្ដេចតេជោ ហ៊ុន សែន។

៣. ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ឧបត្ថម្ភថវិកា ២ លានដុល្លារ ដល់ជនភៀសសឹក តាមរយៈសម្ដេចតេជោ ហ៊ុន សែន។

៤.ក្រុមហ៊ុន ប៉េងហួតគ្រុប បានប្រកាសចូលរួមឧបត្ថម្ភថវិកាសរុប ២ លានដុល្លារ ដោយក្នុងនោះ ១ លានដុល្លារ សម្រាប់ជួយដល់កងទ័ពជួរមុខ និង ១ លានដុល្លារ ជូន ដល់ជនភៀសសឹក តាមរយៈសម្តេចតេជោ ហ៊ុន សែន។

មិនមែនមានតែក្រុមហ៊ុន ៤ នេះទេ នៅមានក្រុមហ៊ុនជាច្រើនទៀត បានចូលរួមជួយសម្រួលទុក្ខលំបាករបស់ជនភៀសសឹកខ្មែរ ដែលត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ដើម្បីគេចចេញពីការបាញ់ប្រហាររបស់ទ័ពសៀម៕
អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណែត


