សាលានៅខេត្តជាប់បន្ទាត់ព្រំដែន៤ បិទទ្វារ ៣៧៧ គ្រូបង្រៀន ៣ ១៩៧ នាក់ ប៉ះពាល់សិស្ស ៧៨ ៥៨៥ នាក់

គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃ៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ យោធា​ថៃ​នៅតែ​បន្ត​បាញ់​ប្រហារ​មក​លើ​កម្ពុជា គ្រប់​ទិស​ក្នុង​យោធភូមិភាគ៤ ដោយ​ប្រើប្រាស់​កាំ​ភ្លើង​យន្ត កាំភ្លើងធំ155MM រថក្រោះ កាំភ្លើងត្បាល់ យន្តហោះ​ចម្បាំង និង​ផ្សែង​ពុល។ នេះជាការបញ្ជាក់របស់​ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

តាមដានជាមួយយើង៖ Million Times

ការ​បាញ់​ប្រហារ​របស់​យោធា​ថៃ បាន​បំផ្លាញ​ទីតាំង​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ និង​ធ្វើឲ្យ​ពលរដ្ឋ​មួយ​ចំនួន​រង​របួស​ផង​ដែរ ប៉ុន្តែ​កម្ពុជា​មិន​បាន​តបត​វិញ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​សិស្ស​សាលា​ជាច្រើន​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ទាហាន​ថៃ រហូត​ឈាន​ដល់​ការ​បិទ​សាលា។

ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់​ថា ព្រឹក​នេះ​សាលា​រៀន​ក្នុង​ខេត្ត ជាប់​បន្ទាត់​ព្រំដែន ៤ បិទទ្វារ​សរុប ៣៧៧ សាលា គ្រូ​បង្រៀន ៣ ១៩៧ នាក់ ប៉ះ​ពាល់​សិស្ស​សរុប ៧៨ ៥៨៥ នាក់។


សម្រាប់​ខេត្តទាំង ៤ នៅតាមបន្ទាត់ព្រំដែន រួមមានខេត្តព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ ដែល​រងផលប៉ះពាល់ដោយការបាញ់ប្រហារពីភាគីថៃ៕

អត្ថបទ៖ ឆដា, រូបភាព៖ MoEYS Cambodia