អាល្លឺម៉ង់​ចុះ​ហត្ថលេខា​លើ​គម្រោង​ថាមពល ៤៧.៥ លាន​អឺរ៉ូ ជាមួយ​កម្ពុជា

កាលពី​ថ្ងៃ ១៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ កន្លង​ទៅ​នេះ​ឯកអគ្គរដ្ឋទូត Stefan Messerer និង​ក្រុមហ៊ុនភាគី​ពាក់ព័ន្ធជាច្រើនបាន​ចុះហត្ថលេខា​លើ​គម្រោង​ថាមពល​សរុប ៤៧.៥ លាន​អឺរ៉ូ​ជាមួយ​កម្ពុជា។

តាមដានជាមួយយើង៖ Million Times

បន្ទាប់ពី​ជំនួប​រវាង​ឯកឧត្ដម Stefan Anton Masserer ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា, តំណាង​ទី​ភ្នាក់ងារ​អាល្លឺម៉ង់​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ប្រចាំ​កម្ពុជា (GIZ),តំណាង​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា (KFW) និង​តំណាង​ជាន់​ខ្ពស់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល បាន​បញ្ចប់​ការ​ចរចា​ទ្វេភាគី​រយៈពេល​២ ថ្ងៃ​របស់​រដ្ឋាភិបាល លើ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​ជោគជ័យ។

ការចរចារយៈពេល២ ថ្ងៃផ្តោតលើប្រធានបទសិទ្ធិមនុស្ស បញ្ហាប្រឈមសកល និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ​ក្នុងវិស័យអភិវឌ្ឍន៍វិស័យឯកជន សុខភាព និងការការពារសង្គម ថាមពល និងអភិបាលកិច្ចល្អ។

គួរបញ្ជាក់​ផងដែរថា ការ​ចុះ​ហត្ថលេខា​លើ​គម្រោង​ថាមពល ៤៧.៥ លាន​អឺរ៉ូ ផង​ដែរ​នេះ​បញ្ជាក់​ពី​ភាព​ជាដៃគូ​ដ៏​រឹងមាំ​រវាង​អាល្លឺម៉ង់ និង​កម្ពុជា៕

អត្ថបទ៖ ឆដា, រូបភាព៖ German Embassy Cambodia