បើយោងតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ចាក់ថា រថភ្លើងដឹកប្រេងដែលបានក្រឡាប់ ធ្លាក់ទូប្រេង ៣ ទូ ស្ថិតភូមិច្រេះ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។


ផន រឹម អ្នកនាំពាក្យក្រសួងខាងលើ បានបញ្ជាក់ថែមទៀតថា បញ្ហានោះកើតឡើងនៅចំណុច PK191+600 ខ្សែដែកទិសខាងជើង ដោយសារស្រុតផ្លូវ ខណៈ មកទល់និងពេលនេះក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េល វ៉េ បានបញ្ជូនអ្នកគ្រប់គ្រងសុវត្ថិភាពម្នាក់ និងក្រុមជួសជុលផ្លូវដែក ទៅកន្លែងកើតហេតុ ដើម្បីប្រមូលប្រេងឥន្ធនៈដែលបានកំពប់ និងធ្វើការស្ថាបនា ជួសជុលផ្លូវឡើងវិញ។
របាយការណ៍ពីកន្លែងកើតហេតុ រថភ្លើងដឹកប្រេងមាន ២៤ ទូរ និងក្បាលរថភ្លើងលេខ ៦៥៣៥ ចេញដំណើរពីភ្នំពេញ ទៅស្ថានីយបឹងព្រីង ខេត្តបាត់ដំបង ហើយនៅម៉ោងប្រមាណ ៦ ៣០នាទីព្រឹក ថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ធ្លាក់ទូរប្រេង ៣ ទូរ។
ក្រៅពីមានរថយន្តបូមប្រេងទៅដល់កន្លែង ដើម្បីប្រមូលប្រេងឥន្ធនៈដែលកំពប់ ក៏មានរថយន្តស្ទូច ២ គ្រឿងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ មានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ៕





អត្ថបទ៖ ឆដា, រូបភាព៖ Questioncam


