កំពង់ផែក្រុងព្រះសីហនុបានទទួលស្វាគមន៍នាវាទេសចរណ៍ VIKING VENUS សញ្ជាតិន័រវែស ដែលបានដឹកភ្ញៀវទេសចរសរុប ៨០៨ នាក់ នាវិក ៤៦៣នាក់ នៅព្រឹកថ្ងៃ ៣០ ខែតុលា ឆ្នាំ ២០២៥ នេះ។

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបានឲ្យដឹងនៅព្រឹកថ្ងៃនេះថា ក្រុមការងារមន្ទីរទេសចរណ៍បានចូលរួមសហការជាមួយអាជ្ញាធរ និងវិស័យឯកជនទទួលស្វាគមន៍ដំណើរមកដល់នាវាទេសចរណ៍ VIKING VENUS សញ្ជាតិន័រវែសដែលមានបណ្ដោយប្រវែង ២២៨.៣០ ម៉ែត្រ និងទទឹងប្រវែង ២៨.៨០ ម៉ែត្រ ជម្រៅ ៦.៦៥ម៉ែត្រ ធ្វើដំណើរមកពីប្រទេសវៀតណាម និងបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នៅម៉ោង ៧៖ ០០ នាទីព្រឹក និងត្រូវចាកចេញទៅប្រទេសថៃបន្តនៅវេលាម៉ោង ១៤៖ ០០ ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២៥។
ក្នុងចំណោមភ្ញៀវទេសចរសរុប ៨០៨ នាក់ ស្រី ៤២៣ នាក់ មាន ២០ សញ្ជាតិ នាវិក ៤៦៣ នាក់ ដោយមានស្រី ១១០ នាក់ ទាំងអស់មាន ៤០ សញ្ជាតិ។ ភ្ញៀវទេសចរភាគច្រើនជនជាតិអាមេរិក ៦៧១ នាក់ កាណាដា ៥៨ នាក់។ គោលដៅភ្ញៀវទេសចរទៅទស្សនា រួមមានរមណីយដ្ឋានឆ្នេរក្នុងក្រុង វត្តអារាម និងផ្សារលើជាដើម៕






អត្ថបទ៖ ឆដា, រូបភាព៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ


