ក្រុមហ៊ុន លីលី ផលិតនំស្រួយ ដែលគ្រប់គ្រងដោយសេដ្ឋិនី កែវ មុំ បាននឹងកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនក្នុងស្រុក បន្ទាប់ពីសន្ទុះប្រជាជនកម្ពុជាងាកមកប្រើ និងទទួលទានរបស់ក្នុងស្រុក។


សម្រាប់សេដ្ឋិនី កែវ មុំ ទទួលបានការគាំទ្រកាន់តែខ្លាំង ក៏បន្តជួយឧបត្ថម្ភសម្ភារៈផ្សេងៗទៅដល់វីរកងទ័ពខ្មែរនៅតាមព្រំដែនឥតឈប់ឈរដូចគ្នា។ ថ្មីៗនេះថៅកែនំស្រួយ លីលី បានផ្ញើជំនួយជាធុងចម្រោះទឹកស្អាត តាមរយៈអ្នកសារព័ត៌មានម្នាក់ កំពុងប្រចាំការនៅជួរមុខ។

បើតាមស្ដាប់សម្ដីទាហានម្នាក់បានឲ្យដឹងថា កន្លងមកសេដ្ឋិនី កែវ មុំ បានជួយជាជំនួយច្រើនមានទាំងថវិកា, ម្ហូបអាហារ, គ្រឿងសំណង់ធ្វើលេណដ្ឋាន ហើយឥឡូវបច្ចុប្បន្នថៅកែនំស្រួយ លីលី បានជួយធុងចម្រោះទឹកស្អាត ២ ដង មានចំនួន ៥០ ធុង។ សារសំខាន់របស់ធុងទឹកស្អាតនេះទាំងកាត់បន្ថយការចំណាយ និងជួយបង្ការមេរោគផ្សេងៗតាមរយៈការបរិភោគទឹក។

ការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ ក៏ដូចជាសុខភាពកងទ័ពកំពុងជើងឈរនៅតាមព្រំដែន ធ្វើឲ្យមនុស្សជាច្រើនកោតសរសើរពីសមានចិត្តរបស់ថៅកែនំស្រួយ លីលី។ ក្រៅពីជំនួយដល់កងទ័ពខ្មែរហើយនោះ ថៅកែនំដ៏ល្បីប្រចាំប្រទេស ក៏ជាមនុស្សចិត្តបុណ្យ ដោយជារឿយៗតែងឃើញម្ចាស់ក្រុមហ៊ុន Ly Ly Food Industry Co., Ltd ធ្វើបុណ្យ និងធ្វើទានផ្សេងៗ។




ពិសេសសេដ្ឋិនី កែវ មុំ ជាពុទ្ធបរិស័ទ និងតែងជួយកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅទីអារាមជាច្រើន៕
អត្ថបទ៖ ឆដា, រូបភាព៖ Oknha Keo Mom