សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃគម្រោងការកសាងព្រែកជីកហ្វូណនតេជោ នៅវិមានសន្តិភាពនាព្រឹកថ្ងៃអង្គារ ទី២២ កក្កដា ២០២៥។


បច្ចុប្បន្ននេះដំណើរការនៃគម្រោងកំពុងស្ថិតក្នុងដំណាក់កាលនៃការកំណត់និយាមការទីតាំង ជាពិសេសបញ្ចៀសផលប៉ះពាល់ដីរបស់ប្រជាពលរដ្ឋ។
កាលពីថ្ងៃទី០៣ ខែកក្កដា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈកម្មាធិការពិសេសគ្រប់គ្រងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ បានឱ្យដឹងថា បង្គោលកំណត់និយាមការដែលត្រូវបោះទាំងអស់ មានចំនួនប្រមាណ ១,៩២០បង្គោល។ លោកថា សព្វថ្ងៃនេះបោះ ១,០៨១បង្គោលហើយ ដោយបែកចែកជា ៤ខេត្ត មានខេត្តកណ្តាល ៣៨៧បង្គោល តាកែវ ៥៥២បង្គោល បានបោះរួចរាល់ហើយ ក្នុងនោះក៏មានខេត្តកំពត ៨០១បង្គោល បោះបាន ១៤២បង្កោល និងខេត្តកែប មាន ១៨០បង្គោល មិនទាន់បានបោះបង្គោលនោះឡើយទេ។ ការងារបោះបង្គោលនិយាមការសម្រេចបានប្រមាណ ៥៦ភាគរយ។
លោកបានបន្ថែមថា ទោះបីជាការបោះបង្គោលនិយាមការនេះ មានការលំបាកបន្តិចក៏ដោយតែក្រុមការងាររាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តខិតខំបោះបង្គោលនិយាមការព្រែកជីកហ្វូណតេជោ ឱ្យបានរួចរាល់នៅក្នុងខែកក្កដា ឆ្នាំ២០២៥នេះ និងបន្តបញ្ជូនព័ត៌មានបន្តទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដោះស្រាយសំណងជូនប្រជាពលរដ្ឋ មិនឱ្យបាត់សូម្បីដើមឈើមួយដើមនោះទេ៕



