ទូតកូរ៉េប្រាប់សម្តេច ហ៊ុន សែន ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនឹងបើកការដ្ឋានសាងសងនៅដើមឆ្នាំក្រោយ

ទូតកូរ៉េនៅភ្នំពេញ រំលឹកថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ឬស្ពានភ្នំពេញ-ក្រុងអរិយក្សត្រ ដែលបានចុះហត្ថលេខាព្រមព្រៀងជាមួយគ្នារវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកាលពីអំឡុងឆ្នាំ២០២២ នឹងបើកការដ្ឋានសាងសងនៅដើមឆ្នាំក្រោយ ពោលនៅឆ្នាំ២០២៦។

តាមដានជាមួយយើង៖ Million Times

នៅក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះ លោក Park Jong-Wook ឯកអគ្គរដ្ឋទូតដ្ឋកូរ៉េ បានរំលេចពីការកម្ចីសម្បទានមួយចំនួនរបស់កូរ៉េខាងត្បូងបានផ្តល់សម្រាប់កម្ពុជា ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍន៍កម្ពុជាឲ្យមានការរីកចម្រើនលូតលាស់បន្ថែមទៀត ដូចជាកម្ចីសម្បទានក្នុងការកសាងផ្លូវ និងធ្វើស្ពានជាដើម ។ ក្នុងនោះ ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ។ 

លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា ស្ពានមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងនឹងបើកការដ្ឋានក្នុងពេលឆាប់ៗខាងមុខ ជាពិសេសនៅក្នុងដើមឆ្នាំ២០២៦ ឆ្នាំក្រោយ។

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ កំពុងស្ថិតក្នុងដំណាក់កាលសិក្សាលម្អិត ជាគម្រោងទទួលបានហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ មានទីតាំងស្ថិតនៅផ្សាររាត្រី-ជ្រោយចង្វារ-អរិយក្សត្រ ជាប្រភេទស្ពានខ្សែកាប សសរមេមានទម្រង់ជាដៃប្រណម (សំពះ) មានចំនួន២ ឆ្លងទន្លេសាបប្រវែង ១ ០៧០ម៉ែត្រ និងទន្លេមេគង្គប្រវែង ១ ២៦២ម៉ែត្រ មានទទឹងស្ពាន ២៦,៥ម៉ែត្រនិងផ្លូវតភ្ជាប់ប្រវែង១១៧៤.៩ម៉ែត្រ៕