នាយឧត្តមសេនីយ៍ Songwit Noonpakdee អគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិថៃ បានជំរុញស្នើឱ្យកម្ពុជាសម្របសម្រួលម៉ោងប្រតិបត្តិការព្រំដែន និងដកអាវុធរយៈចម្ងាយឆ្ងាយ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន និងបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។


តាមរយៈការចុះផ្សាយរបស់កាសែត Bangkok Post នាយឧត្តមសេនីយ៍ Songwit Noonpakdee បានអំពាវនាវឲ្យមានការកាត់បន្ថយវត្តមានយោធានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានស្នើឲ្យដកអាវុធរយៈចម្ងាយឆ្ងាយមកកម្រិតស្របនឹងឆ្នាំ២០២៤។
លោកបានបញ្ជាក់ជាថ្មីថា ប្រទេសថៃមិនដែលបិទច្រកព្រំដែនរបស់ខ្លួនទេ ប៉ុន្តែគ្រាន់តែកំណត់ម៉ោងប្រតិបត្តិការប៉ុណ្ណោះ។ លោកបានស្នើបន្ថែមថា ប្រទេសទាំងពីរគួរធ្វើសម្រួលម៉ោងបើកច្រកទ្វារ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន។
នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជា បានសម្រេចជាផ្លូវការបិទខ្ទប់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ ខណៈដែលយោធាថៃមិនព្រមបើកទ្វារព្រំដែនជាមួយកម្ពុជាឲ្យដូចដើមឡើងវិញឲ្យដូចមុនថ្ងៃទី៧ខែ មិថុនា។ តែយោធាថៃនៅតែបន្តកាត់បន្ថយម៉ោងចេញ-ចូលតាមព្រំដែន ជាឯកតោភាគី។ ជាការឆ្លើយតបបន្ថែមកម្ពុជាប្រកាសច្រកព្រំដែនទាំងអស់ជាមួយថៃ ហើយគិតត្រឹមពេលនេះ ភាគី កម្ពុជាបានសម្រេចផ្អាកការនាំចូលបន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នពីប្រទេសថៃ ខណៈវិវាទព្រំដែន កម្ពុជា និងថៃកំពុង ជួបភាពតានតឹងខ្លាំងឡើងៗ៕