សកលវិទ្យាល័យ Sookmyung Women’s University បានប្រកាសដកហូតសញ្ញាបត្រអនុបណ្ឌិត របស់អតីតជំទាវទីមួយកូរ៉េខាងត្បូង Kim Keon Hee ភរិយារបស់អតីតប្រធានាធិបតី Yoon Suk Yeol បន្ទាប់ពីរកឃើញថា លោកស្រីបានលួចចម្លងនិក្ខេបបទរបស់នាង។


ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង The Korea Herald បានរាយការណ៍ថា សកលវិទ្យាល័យកូរ៉េបានរកឃើញថា និក្ខេបបទរបស់លោកស្រី Kim កាលពីឆ្នាំ១៩៩៩ បានល្មើសនឹងវិន័យ ហើយឈានដល់ការដកហូតសញ្ញាបត្រថ្នាក់អនុបណ្ឌិត។
គួររំលឹកបន្តិចថា លោកស្រី Kim ត្រូវបានទទួលរងការចោទប្រកាន់ ទាក់ទងនឹងករណីលួចចម្លងនិក្ខេបបទ កាលពីចុងឆ្នាំ២០២២ ដែលគ្រានោះមានការវែកញែកពេញបណ្ដាញអ៊ីនធឺណិត។
ការដកហូតសញ្ញាបត្រថ្នាក់អនុបណ្ឌិតនេះ ទំនងឈានដល់ការដកហូតសញ្ញាបត្រថ្នាក់បណ្ឌិត របស់លោកស្រី Kim ថែមទៀត ដ្បិតសកលវិទ្យាល័យ Kookmin University អះអាងថា បើសិនជាលោកស្រី Kim មិនមានសញ្ញាបត្រថ្នាក់អនុបណ្ឌិត នោះលោកស្រីក៏គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងសញ្ញាបត្រថ្នាក់បណ្ឌិតដូចគ្នា៕
អត្ថបទ៖ Luffy រូបភាព៖ Yonhap News