អាជ្ញាធរថៃបានរឹបអូសម៉ាទឹកកកច្រើនជាង ២តោន ដែលត្រូវបានក្លែងបន្លំក្នុងថង់ម្ស៉ៅពោតនៅលើទូកទេសចរណ៍ នៅភាគខាងកើតនៃប្រទេសថៃ ខណៈតម្លៃនៃម៉ាទឹកកកនោះ មានតម្លៃសរុបជាង ៩០លានដុល្លារ។
តាមដានជាមួយយើង៖
Million Times


សារព័ត៌មាន AP បានរាយការណ៍ថា មនុស្ស ៨នាក់ត្រូវបានចាប់ខ្លួននៅក្នុងខេត្ត Rayong ដែលជាប់ពាក់ព័ន្ធក្នុងការរឹបអូសគ្រឿងញៀនជិត ២,៦តោន តាមច្រកព្រំដែន ដែលមានបំណងនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។
នាយកដ្ឋានស៊ើបអង្កេតពិសេសប្រចាំប្រទេសថៃ បានអះអាងថា បើសិនជាម៉ាទឹកកកជាង ២តោននោះ ត្រូវបានយកទៅលក់នៅបរទេស វាមានតម្លៃច្រើនជាង ៣ពាន់លានបាត ឬប្រហែល ៩១លានដុល្លារអាមេរិក។
ទោះជាយ៉ាងណា អាជ្ញាធរថៃបានបញ្ជាក់ថា ប្រភពនៃការនាំចូលគ្រឿងញៀនក្នុងប្រទេសនេះ គឺបានហូរចូលពីប្រទេសមីយ៉ាន់ម៉ា ដែលជាអ្នកផលិតគ្រឿងញៀនធំបំផុតក្នុងតំបន់៕
អត្ថបទ៖ Luffy រូបភាព៖ AP