ថៃហាមមិនឲ្យជនបរទេសចូលមកកម្ពុជា ដោយឆ្លងកាត់ប្រទេសខ្លួនមុនជាដាច់ខាត

រដ្ឋាភិបាលថៃបានដាក់បម្រាមមិនឲ្យភ្ញៀវទេសចរណ៍បរទេស ឬប្រជាជនខ្លួន ចូលមកកាន់ទឹកដីកម្ពុជា ដោយឆ្លងកាត់បន្ទាត់ព្រំដែន ឬផ្ទេរជើងយន្តហោះនៅប្រទេសខ្លួនជាដាច់ខាត។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន BBC បានរាយការណ៍ថា បម្រាមមួយនេះនឹងត្រូវអនុវត្តចំពោះគ្រប់មនុស្ស និងយានយន្ត ដែលចង់ឆ្លងកាត់បន្ទាត់ព្រំដែនពីថៃ មកទឹកដីកម្ពុជា និងជនបរទេសដែលមានជើងហោះហើរ ទៅកាន់ខេត្តសៀមរាប។

កងយោធាថៃបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការហាមប្រាមថ្មីនេះ គឺធ្វើឡើងដើម្បីការពារសុវត្ថិភាព ស្របពេលជម្លោះព្រំដែនរវាងប្រទេសទាំង២ បានឈានដល់ចំណុចក្ដៅគគុក ក្រោយមានករណីផ្ទុះប្រដាប់អាវុធកាលពីខែមុន។

គួររំលឹកបន្តិចថា ថៃបានហៅប្រតិបត្តិការបិទព្រំដែនជាមួយកម្ពុជា ក្រោមរបាំងមុខថា ចង់បង្ក្រាបករណីឆបោកអនឡាញ ប៉ុន្តែជាក់ស្ដែងថ្មីៗនេះ អង្គការសហប្រជាជាតិបានទាមទារឲ្យថៃ ចេញបកស្រាយពាក់ព័ន្ធឆបោក និងជួញដូរមនុស្សទ្រង់ទ្រាយធំក្នុងប្រទេសរបស់ខ្លួន ហើយមកទល់ពេលនេះពួកគេមិនទាន់ហ៊ានចេញបកស្រាយ ចំពោះមុខ UN នោះឡើយ៕

អត្ថបទ៖ Luffy រូបភាព៖ BangkokPost