ថៃប្រឈមការខាតបង់ជិត ១,៥ពាន់លានដុល្លារ ក្រោយកម្ពុជាបញ្ឈប់ការទិញប្រេងឥន្ធនៈ

បន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថានឹងបញ្ឈប់ការនាំចូលប្រេងឥន្ធនៈ ពីប្រទេសថៃចាប់ពីថ្ងៃទី២៣ ខែមិថុនា ដោយសារភាពតានតឹងនៃបញ្ហាបន្ទាត់ព្រំដែនប្រទេសទាំង២ ភាគីខាងថៃកំពុងប្រឈមនឹងការខាតបង់ដ៏ធំបំផុតមួយ។

តាមដានជាមួយយើង៖ Million Times

កាសែតថៃ The Nation បានរាយការណ៍ថា ប្រទេសកម្ពុជាគឺជាគោលដៅនាំចេញប្រេងឥន្ធនៈធំបំផុតទី២ របស់ប្រទេសថៃ បន្ទាប់ពីប្រទេសសិង្ហបុរី ពោលកាលពីឆ្នាំទៅកម្ពុជាទិញប្រេងពីថៃសរុប ៤៧,៩ពាន់លានបាត ឬប្រហែល ១,៤៣ពាន់លានដុល្លារ។

នេះមានន័យថា ក្រោយកម្ពុជាបញ្ឈប់ការទិញប្រេងឥន្ធនៈទាំងស្រុងពីប្រទេសថៃ នោះចំណូលរបស់ប្រទេសមួយនេះ ច្បាស់ជាខាតបង់ច្រើន រហូតដល់ជាង ១ពាន់លានដុល្លារក្នុងមួយឆ្នាំ។

គួរជម្រាបដែរថា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា ការផ្អាកទិញប្រេងពីថៃ គឺជាវិធានការច្បាស់លាស់ ដែលមិនប៉ះពាល់ដល់កម្ពុជាទេ ហើយក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេង និងឧស្ម័នពីបណ្ដាប្រទេសផ្សេងទៀត ដើម្បីផ្គត់ផ្គង់ក្នុងប្រទេស។ ដូច្នេះទោះជាមិនឈប់ទិញប្រេងពីថៃយូរប៉ុណ្ណា ក៏វាមិនមែនជាបញ្ហាឡើយ៕

អត្ថបទ៖ Luffy រូបភាព៖ Facebook