ព្រោះហេតុផលទាំងនេះ! ម្ចាស់ហ្គារាសសាំង PTT វាលវែង ទទូចឲ្យបងប្អូនចូលគាំទ្រ

ម្ចាស់ហ្គារាសសាំង PTT វាលវែង ដែលទើបបើកបាន ៣ខែ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបន្តគាំទ្រផងនៅពេលមកលេងវាលវែង​ ភ្នំ1500​ ឬ​ ស្ពានខ្ពស់ជាងគេក្តី ឬបំពេញការងារផ្សេងក្តី​ អាចចូលសំរាក​ ឬចត​ទៅថតរូប​នៅដំរី505  និង​ប្រេីបន្ទប់ទឹកនៅស្ថានីយ៍យេីងដោយក្តីរីករាយ​បំផុត។ 

តាមដានជាមួយយើង៖ Million Times

លោក យ៉ង ឌៀប បានបង្ហោះលើបណ្តាញសង្គម Facebook ក្រោយរាជរដ្ឋាភិបាលប្រកាសឲ្យផ្អាកការនាំចូលប្រេងឥន្ទនៈ និងឧស្ម័តពីប្រទេសថៃ លោកលើកឡើងថា តាំងមានភាពតានតឹងរបស់ខ្មែរនិងថៃរហូតដល់ឈានការបិទការនាំចូលប្រេង​ និង​ ឧស្មន័តាំងឡាយនាំចូលពីថៃ​ គឺលោកមា​នបងប្អូន​និងមិត្តភក្រ័ជាច្រេីនបានឆាត​ និង​ ខលសួរសុខទុក្ខ​ ព្រោះភីធីធីវាលវែងនេះទេីបបេីកជិតបានបីខែប៉ុណ្ណោះ។ 

លោកបានលើកឡើងថា​  ភីធីធីនេះ​ យើងខ្ញុំចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម​ ជាកម្មសិទ្ធិរបស់យេីងជាខ្មែរ​ តែប្រភពប្រេងពីក្រុមហ៊ុនថៃ​មុនពេលដែលបិទនាំចូល។ បន្តទៅទៀតក្រុម​ហ៊ុនPTT (Cambodia) នឹងយកពីប្រភពពីប្រទេសសផ្សេង​  ដូច​ ក្រុមហ៊ុនប្រេងដ៍ទៃនៅស្រុកខ្មែរយេីង​ដែរ។ 

ហេតុនេះសូមបងប្អូន(មួយចំនួនតូច) កុំប្រកាន់ខឹងពួកយេីងដែលជាម្ចាស់ និង​ បុគ្គលិកសុទ្ធតែខ្មែរទាំងអស់ដែលនឹងមានជិត20នាក់សំរាប់ភីធីវាលវែងពេលថែមអាហារដ្ឋានមួយទៀតនៅពេលខាងមុខនេះ។ ពួកគាត់ជាសិស្ស​ និង​ អ្នកស្រុកភូមិនៅវាលវែងនេះទេ។   ពួកយេីងក៍មិនគាំទ្រជនបរទេសណាដែលមេីលងាយខ្មែរ​ដែរ​ និង​ គោរពរាល់ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំជាតិរបស់យេីងជានិច្ច។ 

លោកបានសរសេរថា «ខ្ញុំសូមស្វាគមន៍បងប្អូនមកលេងវាលវែង​ ភ្នំ1500​ ឬ​ ស្ពានខ្ពស់ជាងគេក្តី ឬបំពេញការងារផ្សេងក្តី​ អាចចូលសំរាក​ ឬចត​ទៅថតរូប​នៅដំរី505  និង​ ប្រេីបន្ទប់ទឹកនៅស្ថានីយ៍យេីងដោយក្តីរីករាយ​បំផុត។ សូមបញ្ជាក់ផងដែរថា​ នៅស្រុកវាលវែង​ ខេត្តពោធិសាត់យេីង​ មានស្ថានីយ៍តេលា​ និង​ មានតូតាល់ឆាប់ៗដែរ​ ដែលនឹងមានគ្រប់ជម្រេីសសំរាប់បងប្អូន​ក្នុងការប្រេីប្រាស់​ សូមកុំបារម្ភ​ បេីបងប្អូនមិនចង់ចាក់PTT »។

អត្ថបទ៖ សាងតេជៈ រូបភាព៖ យ៉ងឌៀប