មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ! ក្លិបបាល់បោះ NBA មួយត្រូវបានលក់ក្នុងតម្លៃ ១០ពាន់លានដុល្លារ

ក្លិបបាល់បោះ The Los Angeles Lakers នៃលីគកំពូល NBA ត្រូវបានដាក់លក់ក្នុងតម្លៃបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ប្រហែល ១០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន ESPN។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មានកីឡាមួយនេះរាយការណ៍ថា ម្ចាស់ក្លិប Lakers គឺគ្រួសារត្រកូល Buss បានលក់ភាគហ៊ុនទាំងអស់ដែលមាន ទៅឲ្យមហាសេដ្ឋី Mark Walter ដែលមានភាគហ៊ុនមួយចំណែកក្នុងក្លិបនោះដែរ។

បើទោះជាត្រកូល Buss សម្រេចលក់ភាគហ៊ុនឲ្យទៅមហាសេដ្ឋី Walter ទាំងស្រុង និងបញ្ចប់សិទ្ធជាម្ចាស់ក្លិបបាល់បោះ Lakers រយៈពេល ៤៦ឆ្នាំក្ដី ប៉ុន្តែលោកស្រី Jeanie Buss នឹងនៅតែរក្សាតំណែង ជាប្រធានក្លិប Lakers ដដែល។

គួរជម្រាបដែរថា មហាសេដ្ឋី Mark Walter គឺជាអ្នកជំនួញរកស៊ីក្នុងវិស័យកីឡានៅសហរដ្ឋអាមេរិក ដោយលោកមានក្រុមហ៊ុន TWG Global ដែលវិនិយោគច្រើននៅក្នុងកីឡាបាល់បោះ និងកីឡាបាល់ទាត់៕

អត្ថបទ៖ Luffy រូបភាព៖ BBC