លោក Barron Trump កូនប្រុសពៅរបស់ប្រធានាធិបតីអាមេរិក Donald Trump អាចរកចំណូលបានប្រហែល ៤០លានដុល្លារ ពីគម្រោង World Liberty Financial (WLF) ទាក់ទងនឹងការរកស៊ីរបស់គ្រួសារត្រកូល Trump ជាមួយរូបិយវត្ថុឌីជីថល។
តាមដានជាមួយយើង៖
Million Times


សារព័ត៌មាន Forbes បានចុះផ្សាយថា ស្ថិតក្នុងវ័យ ១៩ឆ្នាំ កូនប្រុសពៅរបស់លោក Trump បានក្លាយជាឯកអគ្គរដ្ឋទូតរបស់គម្រោង WLF ហើយយុវជនរូបនេះទំនងរកចំណូលបាន ៤០លានដុល្លារដោយខ្លួនឯង ប៉ុន្តែសេវាកម្មចំណូលផ្ទៃក្នុង (IRS) នឹងដកហូតពន្ធប្រហែល ១៥លានដុល្លារពីកូនប្រុសរបស់ប្រធានាធិបតីអាមេរិក។
ទោះជាមានវ័យក្មេងពិតមែន ប៉ុន្តែលោក Barron ត្រូវបានសារព័ត៌មានធំៗសង្កេតឃើញថា យុវជនរូបនេះមានសមត្ថភាព និងទេពកោសល្យខាងរកស៊ី មិនចាញ់បងៗរបស់គេប៉ុន្មានឡើយ ជាពិសេសគឺការរកស៊ីទាក់ទងនឹងវិស័យបច្ចេកវិទ្យា៕
អត្ថបទ៖ Luffy រូបភាព៖ Yahoo