កាលពីថ្ងៃទី១៩ ខែមិថុនា ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសពីផែនការពន្យារពេល ឲ្យក្រុមហ៊ុន TikTok ស្វែងរកម្ចាស់ថ្មីនៅអាមេរិកជាលើកទី៣ បន្ទាប់ពីមិនអាចរកបានបុគ្គល ដែលអាចចរចាត្រូវរ៉ូវជាមួយក្រុមហ៊ុនមេ ByteDance។


ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ការពន្យារពេលសារនេះ លោក Trump ចេញបញ្ជាទុកពេលឲ្យក្រុមហ៊ុន TikTok រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ដើម្បីស្វែងរកម្ចាស់ក្រុមហ៊ុនថ្មីនៅអាមេរិក។
ក្រុមហ៊ុន TikTok បានកោតសរសើរចំពោះការសម្រេចចិត្តរបស់លោក Trump និងបានអះអាងថា ពួកគេនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសេតវិមាន ដើម្បីពន្លឿនកិច្ចការងារដែលចាំបាច់។
គួរជម្រាបដែរថា រដ្ឋបាលលោក Donald Trump ចាត់ទុកថា ការលក់ក្រុមហ៊ុន TikTok ទាំងមូល ឬសិទ្ធកាន់កាប់ ៥០% ឲ្យទៅក្រុមហ៊ុនអាមេរិក គឺមានសារៈសំខាន់ជាខ្លាំង ដ្បិតកន្លងមកលោក Trump ធ្លាប់អះអាងថា បើសិនរដ្ឋាភិបាលចិនជួយសម្រួលដល់បញ្ហាមួយនេះ លោកនឹងបន្ធូរបន្ថយការទារពន្ធគយភ្លាមៗ៕
អត្ថបទ៖ Luffy រូបភាព៖ TechCrunch