ដំណើរទស្សនកិច្ចរបស់មហាសេដ្ឋីឥណ្ឌា Adani ទៅចិន សម្រេចបានផ្លែផ្កាយ៉ាងច្រើន

មហាសេដ្ឋីឥណ្ឌា Gautam Adani បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីសប្ដាហ៍មុន ដោយបានជួបជាមួយដៃគូរកស៊ីជនជាតិចិនជាច្រើននៅទីនោះ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន SCMP បានរាយការណ៍ថា ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង របស់ម្ចាស់ក្រុមហ៊ុន Adani Group សម្រេចបានសមិទ្ធផលយ៉ាងធំធេងដូចជា បានជួបជាមួយក្រុមហ៊ុនផលិតម៉ូឌុលសូឡា ដែលវាបង្ហាញពីឆន្ទៈរបស់លោក Adani ក្នុងការពង្រីកសក្ដានុពលថាមពលបន្ទះសូឡា ដែលក្រុមហ៊ុនរបស់លោកកំពុងតែធ្វើនៅប្រទេសឥណ្ឌា។

បន្ថែមពីនោះ មហាសេដ្ឋីឥណ្ឌារូបនេះថែមទាំងបានទៅទស្សនារោងចក្រ Jinko Solar និងរោងចក្រ Broad Group ដែលសុទ្ធសឹងតែជាអ្នកជំនាញលើការផលិតបន្ទះឈីប ក៏ដូចជាថាមពលបៃតងនៅប្រទេសចិន ហើយនេះគឺជាអ្វីដែលកំពូលអ្នកមានបំផុតទី២ នៅឥណ្ឌាកំពុងត្រូវការ។

បន្ថែមពីនោះ ក្រុមហ៊ុន Adani Group បានអះអាងថា ដំណើរទស្សនកិច្ចស្ថាបនិករបស់ខ្លួនទៅប្រទេសចិន ប្រៀបដូចជាការបើកផ្លូវឡើងវិញ សម្រាប់ឲ្យក្រុមហ៊ុនមានទំនាក់ទំនងជាមួយដៃគូរកស៊ីលើទីផ្សារអន្តរជាតិ ក្រោយស្ងប់ស្ងាត់រយៈពេលជាងមួយឆ្នាំមកនេះ៕

អត្ថបទ៖ Luffy រូបភាព៖ The Wire