ប្រធានក្រុមហ៊ុន Toyota Motor លោក Akio Toyoda កំពុងត្រៀមខ្លួនប្រឈមនឹងការសាកសួរ និងត្រួតពិនិត្យយ៉ាងហ្មត់ចត់ ជុំវិញការចុះកិច្ចព្រមព្រៀងឯកជនមួយ ដែលមានតម្លៃរហូតដល់ ៣៣ពាន់លានដុល្លារ។
តាមដានជាមួយយើង៖
Million Times


សារព័ត៌មាន Reuters បានចុះផ្សាយថា លោក Toyoda នឹងត្រូវចោទសួរពាក់ព័ន្ធនឹងរឿងមួយនេះ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ម្ចាស់ភាគហ៊ុន Toyota ដែលគ្រោងធ្វើឡើងនៅម៉ោងព្រឹក ថ្ងៃព្រហស្បត៍នេះ។
កិច្ចព្រមព្រៀងឯកជនមួយនោះ គឺក្រុមហ៊ុនមេ Toyota នឹងទិញភាគហ៊ុន Toyota Industries ក្នុងតម្លៃ ៤,៧ទ្រីលានយ៉េន ឬប្រហែល ៣៣ពាន់លានដុល្លារ ប៉ុន្តែការទិញភាគហ៊ុនស្ងាត់ៗបែបនេះ នឹងធ្វើឲ្យម្ចាស់ភាគហ៊ុនភាគតិច ជួបភាពអយុត្តិធម៌ និងមិនអាចទទួលប្រាក់ចំណេញបានឡើយ៕
អត្ថបទ៖ Luffy រូបភាព៖ Reuters