ក្រុមហ៊ុនអាកាសចរណ៍ AirAsia ត្រៀមទិញយន្តហោះ ១០០គ្រឿងរបស់ក្រុមហ៊ុន Airbus

ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានប្រកាសថា កំពុងស្ថិតក្នុងការចរចាជាមួយក្រុមហ៊ុន Airbus ដើម្បីទិញយន្តហោះបន្ថែម ១០០គ្រឿង នៅឯពិព័រណ៍តាំងបង្ហាញយន្តហោះ Airshow នៅទីក្រុងប៉ារីសនាសប្ដាហ៍ក្រោយ។

តាមដានជាមួយយើង៖ Million Times

គេហទំព័រ Reuters បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី មានបំណងចង់ពង្រីកសក្ដានុពលបន្ថែមទៀត ដោយត្រៀមទិញយន្តហោះខ្នាតតូចប្រភេទ A220 ពីក្រុមហ៊ុន Airbus។

នេះគឺជាការបញ្ជាទិញយន្តហោះខ្នាតធំជាលើកដំបូងរបស់ក្រុមហ៊ុន AirAsia ពីក្រុមហ៊ុន Airbus ដ្បិតតាំងពីផ្ទុះជំងឺរាតត្បាតកាលពីឆ្នាំ២០១៩ ម៉ូយដុំមួយនេះបានផ្អាកការកម្ម៉ង់យន្តហោះតាំងពីពេលនោះមក។

គួរជម្រាបដែរថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia ល្បីឈ្មោះខ្លាំង ដោយសារតែតម្លៃជើងហោះហើរមានភាពធូរថ្លៃ និងមានសេវាកម្មបម្រើអតិថិជនយ៉ាងសមរម្យ ហើយក្រុមហ៊ុននេះមានអតិថិជនយ៉ាងច្រើននៅតំបន់អាស៊ី៕

អត្ថបទ៖ Luffy រូបភាព៖ Reuters