អតីតប្រធានាធិបតីអាមេរិក Barack Obama ផុងខ្លួនជាមួយរឿងអាស្រូវលែងលះភរិយា

រឿងចចាមអារ៉ាមទាក់ទងនឹងការចែកផ្លូវគ្នា រវាងអតីតប្រធានាធិបតីអាមេរិក Barack Obama និងភរិយា លោកស្រី Michelle Obama កំពុងតែផ្ទុះឡើងក្ដៅគគុកពេញបណ្ដាញសង្គម បន្ទាប់ពីកូនស្រីច្បងរបស់អ្នកទាំង២ ក៏បានប្រកាសប្ដូរនាមត្រកូលឪពុកថែមទៀត។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន MSN បានចុះផ្សាយថា កូនស្រីច្បងអតីតប្រធានាធិបតីអាមេរិករូបនេះ ដែលមានឈ្មោះថា Malia បានផ្លាស់ប្ដូរត្រកូលឪពុក និងបានប្រើប្រាស់ឈ្មោះ Malia Ann ជាផ្លូវការ ហើយក៏ទទួលបានការគាំទ្រខ្លាំងពីម្ដាយផងដែរ។

រឿងអាស្រូវនៃការបែកបាក់ចំណងអាពាហ៍ពិពាហ៍រយៈពេល ៣២ឆ្នាំរបស់លោក Obama ត្រូវបានជជែកពេញបណ្ដាញសង្គម ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ បន្ទាប់ពីលោកស្រី Michelle អវត្តមានក្នុងកម្មវិធីសំខាន់ៗដូចជា ពិធីស្បថចូលកាន់តំណែងរបស់លោក Donald Trump និងពិធីបុណ្យសពលោក Jimmy Carter អតីតប្រធានាធិបតីអាមេរិក។

ទោះជាយ៉ាងណា លោកស្រី Michelle ធ្លាប់បានបកស្រាយថា លោកស្រី និងស្វាមីមិនបានចែកផ្លូវគ្នាឡើយ ប៉ុន្តែក៏បានបង្ហើបប្រាប់ជារឿយៗថា ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំង២ ហាក់ឈានដល់ចំណុចមានសម្ពាធមួយ តែមិនទាន់ឈានដល់ការលែងលះឡើយ៕

អត្ថបទ៖ Luffy រូបភាព៖ Instagram