Tesla គឺជាក្រុមហ៊ុនរថយន្តអគ្គិសនីឈានមុខគេលើពិភពលោក និងមានបុគ្គលិករាប់ម៉ឺននាក់ កំពុងធ្វើការក្នុងក្រុមហ៊ុននេះ។ នាយកប្រតិបត្តិ Tesla មហាសេដ្ឋី Elon Musk គឺជា CEO មួយរូប ដែលទទួលបានប្រាក់បៀវត្សច្រើនបំផុតនៅអាមេរិក។
តាមដានជាមួយយើង៖
Million Times


គេហទំព័រ Glassdoor បានចុះផ្សាយថា ការងារនៅក្រុមហ៊ុន Tesla ទទួលបានប្រាក់បៀវត្សច្រើនគួរសម បើសិនធៀបនឹងការងារក្នុងក្រុមហ៊ុនកំពូលៗអាមេរិកផ្សេងទៀត។
ខាងក្រោមនេះគឺជាបញ្ជីប្រាក់បៀវត្សប្រចាំឆ្នាំ ដែលបុគ្គលិករបស់ Tesla ទទួលបានក្នុងមួយឆ្នាំៗ៖
- ទីប្រឹក្សាផ្នែកលក់៖ ទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំចន្លោះពី ៤៩ ០០០ដុល្លារ ទៅ ៨០ ០០០ដុល្លារ ស៊ីសងលើកម្រៃជើងសារទទួលបានពីការលក់រថយន្ត
- វិស្វករផ្នែកកម្មវិធី៖ ទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំចន្លោះពី ១០០ ០០០ដុល្លារ ទៅ ១២៥ ០០០ដុល្លារ
- អ្នកឯកទេសផលិតផល៖ ទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំចន្លោះពី ៣៣ ០០០ដុល្លារ ទៅ ៣៧ ០០០ដុល្លារ
- បុគ្គលិកហាត់ការងារ៖ ទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំចន្លោះពី ៥៣ ០០០ដុល្លារ ទៅ ៦៧ ០០០ដុល្លារ
- អ្នកបច្ចេកទេសសេវាកម្ម៖ ទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំចន្លោះពី ៥៩ ០០០ដុល្លារ ទៅ ៨០ ០០០ដុល្លារ
- វិស្វកររចនាមេកានិក៖ ទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំចន្លោះពី ៧៩ ០០០ដុល្លារ ទៅ ៩៣ ០០០ដុល្លារ
- ទីប្រឹក្សាប្រតិបត្តិការ៖ ទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំចន្លោះពី ៥៤ ០០០ដុល្លារ ទៅ ៦៤ ០០០ដុល្លារ៕
អត្ថបទ៖ Luffy រូបភាព៖ AutoEvolution