លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បានក្លាយជាបេក្ខភាពយ៉ាងសំខាន់ក្នុងការក្លាយជាប្រធានធនាគារកណ្ដាល ជំនួសលោក Jerome Powell។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
តាមដានជាមួយយើង៖
Million Times


ប្រភពដដែលបានឲ្យដឹងថា បច្ចុប្បន្នបញ្ជីឈ្មោះបេក្ខភាពប្រធានធនាគារកណ្ដាលអាមេរិក គឺមានដូចជា លោក Bessent និងលោក Kevin Warsh អតីតប្រធានធនាគារកណ្ដាល។
លោក Donald Trump ប្រធានាធិបតីអាមេរិកបានប្រកាសថា លោកនឹងជ្រើសរើសអ្នកស្នងតំណែងលោក Powell ដែលកំពុងកាន់តួនាទីជាប្រធានធនាគារកណ្ដាលអាមេរិកនាពេលឆាប់ៗនេះ។

ទោះជាយ៉ាងណា សេតវិមានបានចេញបកស្រាយថា ព័ត៌មានដែល Bloomberg បានរាយការណ៍នេះ គឺជារឿងប្រឌិត ខណៈ Bloomberg អះអាងថា ព័ត៌មាននេះគឺទទួលបានពីប្រភពជិតស្និទ្ធក្នុងជួររដ្ឋាភិបាល ដែលដឹងពីរឿងរ៉ាវនេះ៕
អត្ថបទ៖ Luffy រូបភាព៖ AP