ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាម VinFast បានបញ្ចេញរបាយការណ៍ប្រចាំត្រីមាសទីមួយ នៅក្នុងឆ្នាំ២០២៥ ដោយបានប្រកាសពីការខាតបង់ ៦ត្រីមាសជាប់ៗគ្នា ប៉ុន្តែរបាយការណ៍លក់មានកំណើនរហូតដល់ជិត ៣០០%។
តាមដានជាមួយយើង៖
Million Times


ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា នៅត្រីមាសដំបូងក្នុងឆ្នាំនេះ VinFast បានលក់រថយន្តសរុប ៣៦ ៣៣០គ្រឿង ច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដល់ទៅ ៣០០% ប៉ុន្តែក្រុមហ៊ុនវៀតណាមនៅខាតបង់ដដែល មិនទាន់អាចរកប្រាក់ចំណេញបាននៅឡើយ។
ក្រុមហ៊ុនវៀតណាមនេះអះអាងថា ប្រាក់ចំណូលប្រចាំត្រីមាសទីមួយមានកំណើន ១៥០% ដោយរកលុយបាន ៦៥៦លានដុល្លារ ប៉ុន្តែនៅតែខាតដើមប្រហែល ៧១២លានដុល្លារដដែល ដោយសារតែថ្លៃដើមផលិតរថយន្តមានតម្លៃថ្លៃ ហើយក្រុមហ៊ុនលក់រថយន្តទាំងខាត ដើម្បីដណ្ដើមចំណែកទីផ្សារ៕
អត្ថបទ៖ Luffy រូបភាព៖ AFP