តារា TikTok ល្បីឈ្មោះ Khaby Lame ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការល្មើសច្បាប់អន្តោប្រវេសន៍

ទីភ្នាក់ងារអន្តោប្រវេសន៍អាមេរិកបានឃាត់ខ្លួនតារា TikTok ល្បីឈ្មោះ លោក Khaby Lame ក្រោយរកឃើញថា បុគ្គលម្នាក់នេះបានស្នាក់នៅសហរដ្ឋអាមេរិក លើសពីចំនួនកំណត់ដែលទិដ្ឋាការបានផ្ដល់ជូន។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន AFP ចុះផ្សាយថា បន្ទាប់ពីឃាត់ខ្លួនបានមួយភ្លែតប៉ុណ្ណោះ អាជ្ញាធរអាមេរិកបានប្រកាសថា លោក Khaby Lame ដែលមានឈ្មោះពិត Serigne Khabane Lame អាយុ ២៥ឆ្នាំ បានយល់ព្រមចាកចេញពីអាមេរិកតាមសម្រួលដោយគ្មានការបង្ខិតបង្ខំ និងព្រមទទួលស្គាល់កំហុសរបស់ខ្លួន។

អាជ្ញាធរអាមេរិកអះអាងទៀតថា លោក Khaby គឺបានកាន់លិខិតឆ្លងដែនប្រទេសអ៊ីតាលី និងបានចូលមកកម្សាន្តនៅអាមេរិកកាលពីថ្ងៃទី៣០ ខែមេសា ហើយការស្នាក់នៅអាមេរិករបស់តារា TikTok រូបនេះ គឺបានលើសសុពលភាពទិដ្ឋាការ ដែលរដ្ឋាភិបាលបានផ្ដល់ជូន។

សូមជម្រាបដែរថា លោក Khaby Lame គឺជាបុគ្គលសាធារណៈ ដែលមានអ្នកគាំទ្ររាប់លាននាក់នៅលើបណ្ដាញសង្គម តួយ៉ាងនៅលើ TikTok លោកមានអ្នកគាំទ្រដល់ទៅ ១៦២លាននាក់។ អ្នកផលិតមាតិការូបនេះ ត្រូវបានសារព័ត៌មាន Forbes អះអាងថា មានទ្រព្យសម្បត្តិប្រហែល ១៦,៥លានដុល្លារ៕

អត្ថបទ៖ Luffy រូបភាព៖ AFP