ប្រធានក្រុមហ៊ុន Adani Group មហាសេដ្ឋី Gautam Adani បានសំងំកើបលុយច្រើនក្រាស់ក្រែល រយៈពេល ៦ខែចុងក្រោយនេះ ដោយកើនទ្រព្យសម្បត្តិប្រហែល ១១,១ពាន់លានដុល្លារ។
តាមដានជាមួយយើង៖
Million Times


យោងតាមរបាយការណ៍បញ្ចេញដោយទស្សនាវដ្ដី Forbes បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០២ ខែមិថុនា ទ្រព្យសម្បត្តិរបស់លោក Adani មានកំណើនពី ៥៦,៣ រហូតដល់ ៦៧,៤ពាន់លានដុល្លារ។
កំណើនទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌារូបនេះ ត្រូវបាន Forbes ចាត់ទុកថា ជាការកើនឡើងទ្រព្យសម្បត្តិច្រើនបំផុតមួយ ហើយបច្ចុប្បន្នលោក Gautam Adani គឺជាកំពូលអ្នកមានបំផុតលើលោកទី២៣។
កត្តាជំរុញឲ្យទ្រព្យសម្បត្តិរបស់លោក Adani កើនឡើងច្រើនសន្ធឹកបែបនេះ គឺដោយសារតម្លៃហ៊ុន Adani Group បានឡើងថ្លៃខ្លាំង ព្រោះក្រុមហ៊ុននេះ ទើបសម្រេចបានកិច្ចកុងត្រាតភ្ជាប់អគ្គិសនីទ្រង់ទ្រាយធំ នៅក្នុងរដ្ឋ Maharashtra៕
អត្ថបទ៖ Luffy រូបភាព៖ CNBC