ឧកញ៉ា អុឹង គីមហុង ទិញអង្ករ ២០តោនពីរោងម៉ាស៊ីនកិនស្រូវកូនខ្មែរ ជូនកងទ័ពជួរមុខតាមព្រំដែន

ថ្មីៗនេះ លោកឧកញ៉ា អ៉ឹង គីមហុង បានទិញអង្ករ ២០តោនដើម្បីជូនដល់បងៗកងទ័ពកំពុងឈរការពារខឿនការពារជាតិ នៅតាមព្រំដែនជួរមុខ ជាមួយគ្រឿងឧបភោគបរិភោគជាច្រើនទៀត។

តាមដានជាមួយយើង៖ Million Times

លើបណ្តាញសង្គម Facebook លោកឧកញ៉ា អ៉ឹង គីមហុង បានបង្ហោះវីដេអូបង្ហាញអង្ករ ២០តោន ទិញពីរោងម៉ាស៊ីនកិនស្រូវកូនខ្មែរនៅខេត្តបាត់ដំបង ដើម្បីចែកជូនបងៗកងទ័ព។

លោកឧកញ៉ាបានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំបាទនិងជំទាវតូចបានទិញអង្ករ២០តោននិងរបស់ផ្សេងទៀតដើម្បីយកទៅអោយបងៗកងទព័នៅជួរមុខនិងតាមបន្ទាត់ព្រំដែន»។

សូមទស្សនាវីដេអូ៖